២​ថ្ងៃ រកឃើញ​ដេប៉ូ​លក់​ប្រេង មិន​សុចរិត ១៦​ទីតាំង ក្នុង​ខេត្ត​ចំនួន​៥

​ភ្នំពេញ​៖ ក្នុង​រយៈពេល ២​ថ្ងៃ គឺ​ពី​ថ្ងៃទី​១២ ដល់​១៣ ខែមករា ឆ្នាំ​២០២២​កន្លងទៅ មន្ត្រី​ស៊ើបអង្កេត ក​.​ប​.​ប​. ដែល​ត្រូវ​បានផ្តល់​អាណត្តិ ដោយ​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់ បាន​បន្ត​ប្រតិបត្តិការ​ត្រួតពិនិត្យ​តាម​បណ្តា​ស្ថានីយ​/​ដេប៉ូ​ប្រេងឥន្ធនៈ ក្នុងន័យ​ពង្រឹង​កិច្ចការពារ​អ្នកប្រើប្រាស់​ក្នុង​វិស័យ​ប្រេងឥន្ធនៈ​។​

​ជា​លទ្ធផល មន្ត្រី​ជំនាញ​បានធ្វើការ​ត្រួតពិនិត្យ​សរុប​ចំនួន ៣៧​ស្ថានីយ​/​ដេប៉ូ ស្ថិតក្នុង​ស្រុក​បរិបូរ​ណ៍ ស្រុក​ទឹកផុស និង​ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​, ស្រុក​ព្រះនេត្រព្រះ ស្រុក​អូជ្រៅ និង​ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​, ស្រុក​រមាសហែក ខេត្តស្វាយរៀង​, ស្រុក​កូន​មុំ និង​ក្រុង​បាន​លុង ខេត្តរតនៈគិរី និង​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ដែល​ក្នុងនោះ​ដេប៉ូ​ចំនួន​១៦ ត្រូវបាន​មន្ត្រី​ជំនាញ​ប្រចាំ​នៅ​ខេត្ត​ខាងលើ​រកឃើញថា មិនមាន​ភាព​អនុលោម មាន​ចេតនា​កេងប្រវ័ញ្ច​ពី​អ្នកប្រើប្រាស់ ដូចនេះ​មន្ត្រី​ជំនាញ​បានធ្វើ​ការពិន័យ​អន្តរការណ៍​ភ្លាមៗ​នៅនឹងកន្លែង​តាម​នីតិវិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close