រថយន្តសាំយ៉ុងបើកឡើងស្ពានព្រែកព្នៅ ស្រាប់តែឆ្លងចរន្តឆេះខ្ទេច
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង២០នាទីរសៀលថ្ងៃទី១៤ខែមករាឆ្នាំ២០២២ចំណុចលើស្ពានព្រែកព្នៅត្រើយខាងលិចក្នុងសង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ។
រថយន្តដែលឆ្លងចន្តឆេះខណ:ម្ចាស់កំពុងបើកនោះម៉ាកសាំយ៉ុង ពាក់ស្លាកលេខភ្នំពេញ 2AA 2852បើកដោយបុរសម្នាក់។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុ រថយន្តខាងលើបានបើកឡើងស្ពានព្រែកព្នៅ ក្នុងទិសដៅពីលិចទៅកើតលុះឡើងមិនទាន់ដល់កណ្តាលស្ពានផងក៏ស្រាប់តែមានផ្សែងហុយៗចេញពីកាប៊ីន ពេលនោះម្ខាស់ក៏ឈប់រថយន្តដើម្បីពន្លត់គ្រាន់តែចាក់ទឹកពន្លត់បានបន្តិចក៏ស្រាប់តែចេញជាអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅតែម្តង។
ភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋានក៏ទាក់ទងរថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍ជាច្រើនគ្រឿងផងដែរតែភ្លើងបានឆេះខ្លាំងតាំងពីដំបូងបាត់ទៅហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។