ករណីស្លាប់លើកដំបូង នៅថៃ ដោយសារកូវីដ១៩បំប្លែងថ្មី អូមីក្រុង
បាងកក៖ នៅថ្ងៃអាទិត្យម្សិលមិញនេះ ប្រទេស ថៃ បាន រាយការណ៍ ពី ការ ស្លាប់លើក ដំបូងដោយសារវីរុសកូវីដ១៩បំប្លែងខ្លួន អូមីក្រុង ។
ការិយាល័យសុខភាពសាធារណៈខេត្ត Songkhla បាននិយាយថា លោកយាយអាយុ៨៦ឆ្នាំម្នាក់ បានបាត់បង់ជីវិតដោយសារវីរុសនេះ ដោយគាត់ត្រូវបានគេប្រកាសថា ស្លាប់កាលពីថ្ងៃពុធសប្តាហ៍មុននៅមន្ទីរពេទ្យ Hat Yai។ សំណាក ពីលោកយាយ ត្រូវ បាន បញ្ជូន ទៅ ពិនិត្យ ដោយ មជ្ឈមណ្ឌល វិទ្យាសាស្ត្រ វេជ្ជសាស្ត្រ Songkhla ដែល បញ្ជាក់ ថា លោកយាយពិតជាមានមេរោគបំប្លែងថ្មីប្រភេទ អូមីក្រុង មែន។
នៅទីក្រុងបាងកក លោកវេជ្ជបណ្ឌិត Opas Karnkawinpong អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺថៃ (DDC) បាននិយាយថា លោកយាយបានទទួលវ៉ាក់សាំង Pfizer ចំនួនពីរដូស ប៉ុន្តែនៅតែត្រូវបានគេចាត់ទុកថាមានហានិភ័យ ដោយសារតែបញ្ហាសុខភាពរបស់គាត់។
ទន្ទឹមនោះ លោក Rungrueng Kitphati អ្នកនាំពាក្យក្រសួងសុខាភិបាលសាធារណៈបាននិយាយថា “ថ្វីបើប្រទេសថៃ មានអ្នកស្លាប់លើកដំបូងដោយសារវីរុស អូមីក្រុង ក៏ដោយ ប៉ុន្តែស្ថានភាពនៅតែស្ថិតក្រោមការគ្រប់គ្រង ហើយសាធារណជននៅតែជំរុញឲ្យទទួលការចាក់វ៉ាក់សាំង”៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។