កណ្តុរ Magawa ចំណាយពេលស្ទើរតែពេញមួយជីវិត ដើម្បីហិតស្វែងរកមីននៅកម្ពុជា
កណ្ដុរហិតមីន ដែលធ្លាប់ទទួលបានមេដាយមាស ពីប្រទេសអង់គ្លេស មួយនេះ ត្រូវបានដាក់អោយចូលនិវត្តន៍ កាលពីខែមិថុនា ឆ្នាំ២០២១ កន្លងទៅ បន្ទាប់ពីបានបំពេញបេសកកម្មដោះមីន នៅក្នុងខេត្តសៀមរាប និងខេត្តព្រះវិហារ អស់រយៈកាលជាង ៥ឆ្នាំកន្លងមក ក្នុងទំហំផ្ទៃដីប្រមាណជាង ២២ហិកតា ឬ ស្មើនឹងតារាងបាល់ទាត់ចំនួន ៤២តារាង។
ក្នុងអំឡុងពេលបម្រើការងាររបស់គាត់ កណ្តុរ Magawa បានរកឃើញគ្រាប់មីន និងគ្រឿងផ្ទុះផ្សេងទៀតជាង ១០០ គ្រាប់ ដែលធ្វើឱ្យគាត់ក្លាយជាវីរកណ្តុរ (HeroRAT) ជោគជ័យបំផុតរបស់អង្គការ APOPO រហូតមកដល់ពេលបច្ចុប្បន្ន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។