ខ្ទីង​ជា​ប្រភេទ​មាន​ដោយ​កម្រ ថត​បាន​នៅក្នុង​តំបន់ការពារធម្មជាតិ​កម្ពុជា​

​ខ្ទីង (​ឈ្មោះ​អង់គ្លេស​៖ Gaur ឈ្មោះ​វិទ្យាសាស្ត្រ​៖ Bos gaurus ) ត្រូវ​ថត​បាន​កាលពីពេល​ថ្មីៗ​នៅក្នុង​តំបន់ការពារធម្មជាតិ​កម្ពុជា​។ សត្វ​ខ្ទីង​មាន​មាឌធំ ខ្លួន​ខ្មៅ បូក​ក្រាស់ លាតសន្ធឹង​រហូតដល់​ពាក់កណ្តាល​ខ្នង ហើយ​ជើង​ក្រោម​ទាំង​បួន​ចាប់ពី​ជង្គង់​ចុះក្រោម​មាន​ពណ៌​ប្រផេះ​។

​វា​អាច​រស់​នៅបាន​ពី​តំបន់​ទំនាប​រហូតដល់​រយៈ​កំពស់​២០០០​ម (​តំបន់​ខ្ពង់រាប និង​ជួរ​ភ្នំក្រវាញ​) នៅ​តំបន់​ព្រៃស្រោង ព្រៃ​ល្បោះ វាលស្មៅ និង​អាច​រស់នៅ​រយៈ​កំពស់​ខ្ពស់ជាង​សត្វ​ទន្សោង​។ អាហារ​របស់​វា គឺ​ល្បះ​ខ្ចីៗ ទំពាំង ស្មៅ និង​វ​ល្លិ៍​ជាដើម​។

​ខ្ទីង​មាន​វត្ត​មាននៅ​តំបន់​មួយចំនួន​នៃ​ប្រទេស​កម្ពុជា​ដូចជា ភូមិភាគ​ឦសាន ភូមិភាគ​ខាងជើង ខេត្តកោះកុង ខេត្តពោធិ៍សាត់ (​ជួរ​ភ្នំក្រវាញ​) និង​ខេត្តកំពង់ស្ពឺ​។ សត្វ​ខ្ទីង ជា​ប្រភេទ​មាន​ដោយ​កម្រ និង​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN (VU) ជា​ប្រភេទ​ងាយ​រងគ្រោះថ្នាក់​ជា​សាកល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close