អភិបាលខេត្តកំពង់ស្ពឺ ទិញម៉ូតូស៊េរីឆ្នាំ២០២២ ជូនសិស្សបាក់ឌុបជាប់និទ្ទេស A ចំនួន ៣៣នាក់
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានទិញរួចហើយនូវម៉ូតូទំនើបស៊េរីឆ្នាំ២០២២ចំនួន៣៣គ្រឿង ដើម្បីផ្តល់ជូនសិស្សជាប់និទ្ទេស A របស់ខេត្តកំពងស្ពឺចំនួន៣៣នាក់។
តែយ៉ាងណាក៏ដោយ តាមរយៈបណ្តាញសង្គម លោក វ៉ី សំណាង ក៏បានសុំទោសចំពោះសិស្សជាប់និទ្ទេស A ដែលលោកធ្លាប់បានសន្យាថា នឹងទិញម៉ូតូ Zoomer X ប៉ុន្តែដោយគ្មាន Zoomer X លោកក៏ជំនួសដោយម៉ុតូ beat ស៊េរីឆ្នាំ២០២២វិញ។
កាលថ្ងៃដែលក្មួយៗប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រលង ២៧ ធ្នូ ២០២១ ពូបានប្រកាសជាឧឡារិកថា បើក្មួយណាប្រឡងបាននិទ្ទេស A ពូនឹងផ្តល់ជូននូវម៉ូតូ Zoomer X មួយគ្រឿង សម្រាប់ជាការលើកទឹកចិត្ត។ បច្ចុប្បន្ននេះ ម៉ូតូ Zoomer X គេមិនបានផលិតទៀតទេ។ ក្រុមការងាររកបានខ្លះ( ឆ្នាំ២០១៨ និងឆ្នាំ២០១៩ ) ដោយចំនួនមិនគ្រប់ ៣៣គ្រឿង ដូច្នេះពូគិតថាកុំឱ្យខុសគ្នា ពូក៏សម្រេចចិត្តទិញម៉ូតូហុងដា ម៉ាក beat 110 ស៊េរី ២០២២ ជូនក្មួយៗវិញ សូមក្មួយៗ មេត្តាយោគយល់ និងអធ្យាស្រ័យផង ដែលមិនបានធ្វើតាមសន្យា
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។