កម្ពុជា អាចមាន​ភ្លៀង​ក្នុង​កម្រិត​ខ្សោយ ចាប់ពី​ថ្ងៃទី​១៩-២៥ ខែមករា ឆ្នាំ​២០២២!

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២២​នេះ បានចេញ​សេចក្តីជូនដំណឹង​ពី​ស្ថានភាព​ធាតុអាកាស ពីថ្ងៃ​ទី​១៩-២៥ ខែមករា ឆ្នាំ​២០២២​។​

​ក្រសួង​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១៩ ខែមករា ឥទ្ធិពល​ពី​ទ្រនុង​សម្ពាធ​ខ្ពស់ (​ចិន​) ក្នុង​កម្រិត​ខ្សោយ និង​នៅ​ថ្ងៃទី​២០-២៥ ខែមករា ឥទ្ធិពល​ជម្រាប​នៃ​សម្ពាធ​ទាប (​ឥណ្ឌូនេស៊ី​) ក្នុង​កម្រិត​ខ្សោយ​។ ស្ថានភាព​បែបនេះ​នឹងធ្វើ​ឲ្យ​៖

១៖ បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២២-២៥ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣០-៣៣ °C
* ក្នុងអំឡុង​ថ្ងៃទី​២១-២៥ ខែមករា អាចមាន​ភ្លៀង​ក្នុង​កម្រិត​ខ្សោយ​ដោយ​អន្លើរ​។​

២៖ បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២១-២៤ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ២៩-៣២ °C
* នៅ​ថ្ងៃទី​២២-២៥ ខែមករា អាចមាន​ភ្លៀង​ក្នុង​កម្រិត​ខ្សោយ​ដោយ​អន្លើរ នៅ​តំបន់​ខ្ពង់រាប​ឦសាន និង​ភាគ​ខាងកើត​។​

៣៖ តំបន់​មាត់សមុទ្រ​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២០-២៣ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ២៨-៣១ °C
* នៅ​ថ្ងៃទី​១៩-២៥ ខែមករា អាចមាន​ភ្លៀង​ក្នុង​កម្រិត​ខ្សោយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close