ប្រទេសជិតខាង​កោះ​តុង​ហ្គា តាមដាន​យ៉ាង​យកចិត្តទុកដាក់​ការផ្ទុះ​ភ្នំភ្លើង​នៅ​កណ្តាល​សមុទ្រ​

​សារព័ត៌មាន រ៉​យ​ទ័​រ បាន​ផ្សាយ​ថា រដ្ឋាភិបាល​អូស្ត្រាលី និង នូ​វែ​ល​សេ​ឡង់ នៅ​ថ្ងៃទី ១៧​ខែមករា បានសម្រេច​បញ្ជូន​យន្តហោះ​ទៅតាម​ដាន​និង​វាយតម្លៃ​ពី​ផលប៉ះពាល់​និង​ខូចខាត​ដោយ​ការផ្ទុះ​ភ្នំភ្លើង​នៅក្នុង​ប្រទេស​កោះ តុង​ហ្គា​(Tonga)​។​

​ភ្នំភ្លើង​នៅ​បាតសមុទ្រ ឈ្មោះ Hunga Ha’apai មាន​ចម្ងាយ​ពី​កោះ​Fonuafo’ou នៃ​ប្រទេស​តុង​ហ្គា​ប្រមាណ ៣០​គីឡូម៉ែត្រ នៅ​ភាគ​អាគ្នេយ៍ បាន​ផ្ទុះ​កាលពី​ថ្ងៃទី ១៤​ខែមករា​ឆ្នាំ​២០២២ ហើយ​បន្តសកម្មភាព​រហូតមក​ទល់​ពេលនេះ បង្ក​ឲ្យ​មានរ​លក់​ស៊ូណាមិ​នៅ​សមុទ្រ​ប៉ាស៊ីហ្វិក​។​

​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Scott Morrison បាន​សន្យា​ជួយ​ដល់​ប្រទេស​តុង​ហ្គា ឲ្យ​បាន​ឆាប់​បំផុត ប៉ុ​ន្ត​ផ្សែង​ផេះ​ធូលី នៃ​ភ្នំភ្លើង​បាន​រារាំង​សកម្មភាព​ជួយសង្គ្រោះ​។ ផ្លូវ​ថ្នាល់ ស្ពាន​នៅក្នុង​ប្រទេស​តុង​ហ្គា​រង​ការខូចខាត​ជាច្រើន ប៉ុន្តែ​មិនទាន់មាន​របាយការណ៍​ស្តីពី​អ្នកស្លាប់​និង​របួស​ក៏ដូចជា​ការខូចខាត​ទ្រ​ទ្យ​សម្បត្តិ​នៅឡើយ​ទេ​។​

​កាលពី​ថ្ងៃទី​១៦​ខែមករា នាយករដ្ឋមន្ត្រី​នូ​វែ​ល​សេ​ឡង់​លោកស្រី Jacinda Ardern បាន​បញ្ជាក់ថា បា​នប​ញ្ជូ​យន្តហោះ​តាមដាន​សកម្មភាព​នៃ​ការផ្ទុះ​ភ្នំភ្លើង ។ លោកស្រី​ក៏បាន​បញ្ជាក់ទៀតថា មិនទាន់មាន​អ្នកស្លាប់​និង​រងរបួស​ក្នុង​ហេតុការណ៍​នោះឡើយ​។​

​ការផ្ទុះ​ភ្នំភ្លើង​បាន​បង្ក​ឲ្យ​មាន​រលក​យក្ស​សូ​ណា​មិ វាយប្រហារ​ឆ្នេរសមុទ្រ​ប្រទេស កោះ​ជាច្រើន ក្នុងនោះ​មាន​ទាំង​ឆ្នេរសមុទ្រ​ប្រទេស​ជប៉ុន​ផងដែរ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close