ឥណ្ឌូនេស៊ី ប្តូរឈ្មោះរដ្ឋធានីថ្មី ជំនួសហ្សាកាតា
រដ្ឋធានីថ្មីរបស់ប្រទេសឥណ្ឌូនេស៊ី ដែលធ្លាប់បានគ្រោងបង្កើត ស្ថិតនៅតំបន់ Kalimatan ភាគខាងកើតប្រទេសនោះ នឹងមានឈ្មោះថា Nusantara នេះ បើតាមរដ្ឋមន្ត្រីអភិវឌ្ឍន៍ផែនការជាតិ Suharso Monoarfa ប្រកាសឲ្យដឹង នាថ្ងៃទី១៧ មករា ២០២២ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA។
លោកថា ឈ្មោះ រដ្ឋធានីថ្មី ដែលមានន័យថា ប្រជុំកោះ ជាភាសាឥណ្ឌូនេស៊ីនេះ ត្រូវបានផ្តល់យោបល់ និងឯកភាព ដោយប្រធានាធិបតីរួចហើយ ដោយលោកថា ការឯកភាពនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំមួយ កាលពីចុងសប្តាហ៍។ លោក បន្ថែមទៀតថា មូលហេតុ គឺដោយសារតែ Nusantara ត្រូវបានស្គាល់ជាយូរណាស់មកហើយ។
គួរបញ្ជាក់ថា គម្រោងប្តូររដ្ឋធានីហ្សាកាតានេះ បានធ្វើឡើង ខណៈដែលរដ្ឋធានី ហ្សាកាតា បច្ចប្បន្នចាំបាច់ត្រូវស្រោវស្រង់ ពីការលិចទឹក និងការកកស្ទះចរាចរណ៍ ខណៈដែល ហ្សាកាតា ជាតំបន់ស្ថិតនៅកោះជ្វា កំពុងតែសកម្មយ៉ាងខ្លាំងខាងសេដ្ឋកិច្ច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។