២​នាក់​ឪពុក និង​កូនស្រី ត្រូវ​ជ្រូកព្រៃ​វាយប្រហារ​បណ្តាលឱ្យ​ស្លាប់​ឪពុក នៅ​ស្រុក​ថ្មបាំង ខេត្តកោះកុង​

​ខេត្តកោះកុង​៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ខណៈ​កូនស្រី​របស់គាត់​បានរ​ត់​រួចខ្លួន បន្ទាប់ពី​ទាំងពីរ​នាក់​ឪពុក​កូន​បាននាំគ្នា ទៅលើ​កលប​នៅឯ​ស្រែ ខណៈដែល​មិនទាន់បាន​ទៅដល់​ផង ក៏​ប្រទះឃើញ​សត្វ​ជ្រូកព្រៃ​មួយ​ក្បាល កំពុងតែ​រត់គេច​សត្វ​ឆ្កែ​ដេញ​ខាំ ហើយ​បាន​រត់​សំដៅ​ទៅរក​ពួកគាត់​យ៉ាង​លឿន រួច​បាន​វាត់​មួយ​ចែ​ធ្លាយ​ពោះ​ស្លាប់​ភ្លាមៗ​។

ហេតុការណ៍​នេះ បានកើត​ឡើង​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៨​នេះ នៅ​ចំណុច​នៅ​ភូមិ​កណ្តាល ឃុំ​តា​ទៃ​លើ ស្រុក​ថ្មបាំង ខេត្តកោះកុង​។​

​នគរបាល​ខេត្តកោះកុង បានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ស្រ៊ុន ជា អាយុ ៤៧​ឆ្នាំ មុខរបរ​កសិករ​។ មុន​កើតហេតុ​ជនរងគ្រោះ បាន​ទៅលើ​កលប នៅ​ស្រែ​ជាមួយនឹង​កូនស្រី ស្រាប់តែ​ប្រទះឃើញ សត្វ​ឆ្កែ​កំពុង​រត់​ដេញ​សត្វ​ជ្រូកព្រៃ ហើយ​ជ្រូកព្រៃ​នោះបាន​រត់​សំដៅ​ទៅរក​ពួកគេ រួច​ក៏បាន​វាត់​នឹង​ចែ​ត្រូវ​ជនរងគ្រោះ​បណ្តាលឱ្យ​ស្លាប់​តែម្តង ចំណែក​កូនស្រី​រត់​រួច​។​

​ក្រោយ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច សមត្ថកិច្ច​បានប្រគល់​សព​ជនរងគ្រោះ ឱ្យ​ក្រុមគ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​យ៍។​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close