វៀតណាម នាំមុខគេក្នុងតំបន់ លើការផលិតថាមពលអគ្គិសនី
បន្ទាប់ពីបានបន្ថែមសមត្ថភាពថាមពល ៣៤២០ មេហ្គាវ៉ាត់ កាលពីឆ្នាំមុន ឥឡូវនេះ ប្រទេសវៀតណាមនាំមុខគេនៅអាស៊ីអាគ្នេយ៍ លើការផលិតថាមពលអគ្គិសនី ជាមួយនឹងថាមពល ៧៦៦២០ មេហ្គាវ៉ាត់។
លោក Tran Dinh Nhan នាយកប្រតិបត្តិនៃក្រុមហ៊ុនអគ្គិសនីជាតិវៀតណាម (EVN) លោក Tran Dinh Nhan បាននិយាយនៅក្នុងវេទិកាមួយ កាលពីពេលថ្មីៗនេះថា ការផលិតបានកើនសមត្ថភាព ៩.៨ ភាគរយ។
ទោះយ៉ាងណាក៏ដោយ លោកបានសម្តែងការព្រួយបារម្ភថា ២៧ ភាគរយនៃវាគឺមកពីប្រភពកកើតឡើងវិញ ហើយសមាមាត្រខ្ពស់នេះកំពុងបង្កការលំបាកក្នុងការគ្រប់គ្រងការចែកចាយ។
លោកបាននិយាយថា មានពេលខ្លះ កាលពីឆ្នាំមុន ដែលការផលិតថាមពល 60 ភាគរយបានមកពីថាមពលកកើតឡើងវិញ ប៉ុន្តែដោយសារតែការធ្លាក់ចុះនៃតម្រូវការ ក្នុងពេលរក្សាគម្លាតសង្គម ទប់ស្កាត់ Covid-19 នេះនាំឱ្យមានការផ្គត់ផ្គង់ថាមពលលើស។
ប៉ុន្តែ EVN បានព្យាករណ៍ថា នៅក្នុងខែមិថុនា ២០២២ នៅពេលដែលសីតុណ្ហភាពឡើងដល់កំពូល ភាគខាងជើងអាចនឹងជួបការខ្វះខាតថាមពល ខណៈដែលតំបន់កណ្តាល និងភាគខាងត្បូងអាចនឹងមានការផ្គត់ផ្គង់លើស។ ប្រភពរំពឹងថា ការប្រើប្រាស់ថាមពលនឹងកើនឡើង ៧.៦ ភាគរយនៅឆ្នាំនេះ ពោលគឺដល់ទៅ ២៤២.៤ ពាន់លានគីឡូវ៉ាត់ម៉ោង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។