ករណី​ឆ្លង​កូ​វីដ​១៩​ថយចុះ ថៃ​គ្រោង​លើកលែង​ការធ្វើ​ច​ត្តា​ឡី​ស័ក​ដល់​អ្នកទេសចរ​បរ​ទេស​

​ករណី​ឆ្លង​កូ​វីដ​១៩ នៅក្នុង​ប្រទេស​ថៃ​មាន​សញ្ញា​ថយចុះ​វិញ​ហើយ ក្នុងពេល​នេះដែរ ថៃ​ក៏មាន​គម្រោង បើក​ដំណើរការ ទេសចរណ៍ អនុញ្ញាត​ឲ្យ​អ្នកទេសចរ​បរទេស​មិនចាំបាច់​ធ្វើ​ច​ត្តា​ឡី​ស័ក​នោះឡើយ​ដោយ​ក្រាន់តែ​ធ្វើតេស្ត​ណោះ​។​

​ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ថៃ លោក Anutin Charnvirakul បាន​ឲ្យ​ដឹងថា នឹង​ស្នើ​គម្រោង​ទៅដល់​រដ្ឋាភិបាល ស្តីពី​ការលើកលែង​ធ្វើ​ច​ត្តា​ឡី​ស័ក​ដល់​អ្នកទេសចរ​បរ​ទេស​។ កម្មវិធី​នោះ​មាន​ឈ្មោះថា​(Test&Go) ដើម្បី​ទាក់ទាញ​អ្នកទេសចរ​កាន់តែច្រើន​មក​កម្សាន្ត​នៅ​ប្រទេស​ថៃ ជាការ​រួមចំណែក​ជួយ​ដល់​សេដ្ឋកិច្ចជាតិ​កាន់តែ​រីកចំរើន​។​

​លោក Anutin Charnvirakul បាន​បញ្ជាក់ថា កម្មវិធី​ទេសចរណ៍​ខាងលើ ដើម្បី​ទាក់ទាញ​អ្នក​ទេស​មក​កម្សាន្ត​នៅ​ប្រទេស​ថៃ​កាន់តែច្រើន ។ កន្លងមក​ថៃ​បាន​រិត​ត្បិត​ជាថ្មី​ដើម្បី​ទប់ស្កាត់​ការឆ្លង​កូ​វីដ ១៩ បំប្លែង​ថ្មី​អូ​មី​ក្រុង បានធ្វើ​ឲ្យ​វិស័យ​ទេសចរណ៍​ធា្ល​ក់​ចុះ​វិញ​។​

​បច្ចុប្បន្ន វីរុស​កូ​វីដ ១៩ បំប្លែង​ថ្មី​អូ​មី​ក្រុង បាន​ជំនួស កូ​វីដ ១៩ ដែល​តា ដោយ​ការឆ្លង​នៅក្នុង​ប្រទេស​ថៃ ភាគច្រើន​ជា​អូ​មី​ក្រុង​។ ក្រសួងសុខាភិបាល​ថៃ នៅ​ថ្ងៃ​អង្គារ ទី​១៨ ខែមករា ឆ្នាំ​២០២២​នេះ បានប្រកាសថា​បាន​ររ​ក​ឃើញ​ករណី​ឆ្លង​ជំងឺ COVID-19 ថ្មីៗ​ចំនួន ៦,៣៩៧​ករណី​បន្ថែមទៀត ក្នុង​រយៈពេល ២៤​ម៉ោង​ចុង​ក្រោយនេះ​។​

​ក្រៅពី​ការរកឃើញ​ករណី​ឆ្លង​ថ្មីៗ​ខាងលើ អ្នកជំងឺ​ចំនួន ១៨​នាក់​បន្ថែមទៀត ក៏​ត្រូវបាន​រាយការណ៍​ថា​ស្លាប់​ផងដែរ ក្នុង​រយៈពេល ២៤​ម៉ោង​ចុងក្រោយ​ដូចគ្នា ខណៈ​អ្នកជំងឺ​ចំនួន ៦,៦៣៧​នាក់​ផ្សេងទៀត ត្រូវបាន​អនុញ្ញាតឱ្យ​ចាកចេញ​ពី​មន្ទីរពេទ្យ ក្រោយ​ជាសះស្បើយ​។​

​រហូតមកទល់​ពេលនេះ ប្រទេស​ថៃ​បាន​កត់ត្រា​នូវ​ករណី​ឆ្លង​ជំងឺ COVID-19 សរុប​នៅ​ទូទាំងប្រទេស​ចំនួន ២,៣៣១,៤១៤​ករណី ក្នុងនោះ​មាន​អ្នកស្លាប់ ២១,៩៤១​នាក់ និង​អ្នកជា​សះស្បើយ​ឡើងវិញ​គឺជា​ង ២.២២​លាន​នាក់​។ គិត​ត្រឹម​ពេលនេះ ប្រទេស​ថៃ​ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 សរុប ១១០.៦១​លាន​ដូ​ស ក្នុងនោះ​ប្រជាជន ៤៨.៣៨​លាន​នាក់ (៦៩.១៧% នៃ​ចំនួន​ប្រជាជន​សរុប​) បានទទួល​ការចាក់​គ្រប់​ដូ​ស​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close