អនុប្រធាន​ភូមិ​ព្រៃ​បឹង​ចូល​ផ្ទះសំណាក់​រួមមេត្រី​ជាមួយ ស្រី​ស្នេហ៍​គាំងបេះដូង​ស្លាប់ ……!

(​ភ្នំពេញ​) ៖ បុរស​វ័យ​ចំណាស់​ម្នាក់​បាន​គាំងបេះដូង​ស្លាប់ បន្ទាប់ពី​រួមរក្ស​មេត្រី​ជាមួយ​ស្រី​ស្នេហ៍​វ័យក្មេង​
​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​នេះ​បានកើត​ឡើង​នៅ វេលា​ម៉ោង​០៤​និង​២០​នាទី​ទៀបភ្លឺ ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៨ នៅក្នុង​បន្ទប់​ផ្ទះសំណាក់ យីហោ (​ភ្នំ​មាស​) ស្ថិតក្នុង​ភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ​យ័ រាជធានី​ភ្នំពេញ​។​

​សព​បុរស​វ័យ​ចំណាស់​មានឈ្មោះ ខៀវ ឃឺ​ន ភេទ​ប្រុស អាយុ​៧១​ឆ្នាំ ជា​អនុ​ប្រធានភូមិ​ព្រៃ​បឹង មាន​ទីលំនៅ​ភូមិ​ព្រៃ​បឹង ឃុំ​កន្ទោក ស្រុក​អង្គស្នួល ខេត្តកណ្ដាល ៖ ចំណែក​នារី​ជា​ស្រី​ស្នេហ៍​មានឈ្មោះ ពៅ សាត អាយុ​៣២​ឆ្នាំ មុខរបរ ចុងភៅ​។​

​បើតាម​ប្រភពពី​កន្លែងកើតហេតុ​បានអោយដឹងថា ពួកគាត់​ទាំង​២​បានមក​ផ្ទះសំណាក់​ខាងលើ​តាំងពី​ម៉ោង​០៧​និង​៣០​នាទី​យប់ ចំណែក​ខាង​នារី​ជា​ស្រី​ស្នេហ៍​បានអោយដឹងថា​ម៉ោង​ប្រហែលជា​០៤​និង​០០ នាទី​ទៀបភ្លឺ ជនរងគ្រោះ​បាន​និយាយថា​មិន​ស្រួលខ្លួន ហើយ​គាត់​ក៏បាន​កោសខ្យល់​អោយ រួច​គាត់​ក៏​ចូល​ ​បន្ទប់ទឹក ដល់ពេល​ចេញមក​វិញ​ក៏​ឃើញ​គាត់​លែង​កំរើក ក៏​រត់​ចេញទៅ​ហៅ​ម្ចាស់ផ្ទះ​សំណាក់ នឹង​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះមក​ពិត​និត្យនៅ​កន្លែងកើតហេតុ ។​

​ក្រោយពី​សមត្ថកិច្ច​ជំនាញ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច បាន បញ្ជាក់ថា ជនរងគ្រោះ​ស្លាប់​ដោយសារ​គាំងបេះដូង រួច​បានធ្វើ​កំណត់ហេតុ​ប្រគល់​សព​អោយទៅ​គ្រួសារ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ ដោយ ឆាយ ប៊ុនថន

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close