ឥណ្ឌា៖ កុមារ​ប្រមាណ ១៥​ម៉ឺន​នាក់ បាត់​បង់ជីវិត​ឪពុកម្តាយ ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩

​ញូ​ដេលី​៖ គណៈកម្មការ​ជាតិ​ឥណ្ឌា​ទទួលបន្ទុក​កិច្ចការពារ​សិទ្ធិ​កុមារ​បញ្ជាក់ថា កុមារ​ប្រមាណ ១៥​ម៉ឺន​នាក់​នៅក្នុង​ប្រទេស​ឥណ្ឌា បាន​បាត់បង់​ឪពុកម្តាយ​ម្នាក់ ឬ​ទាំងពីរ​នាក់​តែម្តង ក្នុងអំឡុងពេល​ជំងឺ​រាតត្បាត COVID-19​។​

​គណៈកម្មការ​នេះ​បន្តថា ចាប់តាំងពី​ថ្ងៃទី ០១ ខែមេសា ឆ្នាំ​២០២០​មក កុមារ​រហូតដល់ ១៤​ម៉ឺន​៧​ពាន់​៤៩២​នាក់​នៅ​ឥណ្ឌា​បាន​បាត់បង់​ឪពុកម្តាយ​ម្នាក់ ឬ​ទាំងពីរ​នាក់​តែម្តង ដោយសារតែ​មេរោគ​ដ៏​កាច​សាហាវ​មួយ និង​ពី​ព្រោះតែ​មូលហេតុ​ផ្សេងទៀត​។ ការវិភាគ​ទិន្នន័យ​បាន​បង្ហាញថា កុមារ​រហូតដល់ ១៣​ម៉ឺន​៦​ពាន់​៩១០​នាក់​បាន​បាត់បង់​ឪពុកម្តាយ​ម្នាក់ ខណៈ​១​ម៉ឺន​៩៤​នាក់​នាក់​បាន​ក្លាយជា​ក្មេង​កំព្រា និង​កុមារ​ចំនួន ៤៨៨​នាក់​ទៀត​ត្រូវបាន​គេបោះបង់​ចោល​។

​ចំនួន​កុមារ​អតិបរមា​គឺ​នៅក្នុង​ក្រុម​អាយុ 8-13​ឆ្នាំមាន​ចំនួន ៥​ម៉ឺន​៩​ពាន់​១០​នាក់​បន្ទាប់មក​កុមារ​នៅក្នុង​ក្រុម​អាយុ 14-15 ឆ្នាំមាន​ចំនួន ២​ម៉ឺន​២​ពាន់​៧៦៣​នាក់​និង​ក្នុង​ក្រុម​អាយុ 16-18 ឆ្នាំមាន​ចំនួន ២​ម៉ឺន​២​ពាន់​៦២៦​នាក់ និង​ពី 4 ទៅ 7 ឆ្នាំមាន​ចំនួន ២​ម៉ឺន​៦​ពាន់​៨០​នាល់ នេះ​បើ​យោងតាម​គណៈកម្មការ​ខាងលើ​។​

​គណៈកម្មការ​នេះ​បាន​ពន្យល់ថា ចំនួន​អតិបរមា​នៃ​កុមារ​ដែល​រង​ផលប៉ះពាល់​នោះ គឺ​មកពី​រដ្ឋ Odisha មាន​ចំនួន​២​ម៉ឺន​៤​ពាន់​៤០៥​នាក់ បន្ទាប់មក​គឺ​រដ្ឋ Maharashtra មាន​ចំនួន ១​ម៉ឺន​៩​ពាន់​៦២៣​នាក់ រដ្ឋ Gujarat មាន​ចំនួន ១​ម៉ឺន​៤​ពាន់​៧៧០​នាក់ រដ្ឋ Tamil Nadu មាន​ចំនួន ១​ម៉ឺន​១​ពាន់​១៤​នាក់ រដ្ឋ Uttar Pradesh មាន​ចំនួន ៩​ពាន់​២៤៧​នាក់ រដ្ឋ Andhra Pradesh មាន​ចំនួន ៨​ពាន់​៧៦០​នាក់ រដ្ឋ Madhya Pradesh មាន​ចំនួន​៧​ពាន់​៣៤០​នាក់ រដ្ឋ West Bengal មាន​ចំនួន ៦​ពាន់​៨៣៥​នាក់ រដ្ឋ Delhi មាន​ចំនួន ៦​ពាន់​៦២៩​នាក់ និង រដ្ឋ Rajasthan មាន​ចំនួន ៦​ពាន់​៨២៧​នាក់​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close