កក្រើកទៀតហើយ ប៉េអឹមPMផ្កាយ2
ភ្នំពេញ : មេឆ្នោតវៀតណាមធំល្បី ប្រចាំរាជធានី ឈ្មោះទ្បាលីន ហៅ ទ្បា ជាមន្ត្រីPMក្រុង ពាក់ផ្កាយ២ បានចំណូលរាប់លានពីល្បែងសុីសង ។
មហាជនទូទាំងរាជធានីបាននិយាយតៗគ្នាពីមាត់ទៅមាត់មួយថា មានភាពល្បីល្បាញយូរណាស់មកហើយ រឿងមេឆ្នោតវៀតណាមដ៏ធំនៅរាធានីភ្នំពេញ ឈ្មោះ ឡាលីន ហៅ (ឡា) ដែលមានឈ្មោះជាមន្ត្រីប៉េអឹម PM ក្រុង ពាក់ផ្កាយ2 ។
ប្រភពខាងលើបន្តថា សព្វថ្ងៃនេះបានកំពុងតែធ្វើ ចរាចរណ៍ ឆ្នោតយួន គ្រប់ខណ្ឌ ក្នុងរាជធានីភ្នំពេញ ដោយពុំមានប៉ូលីស រឺ ក៏ក្រសួងពាក់ព័ន្ធចុះត្រួតពិនិត្យនោះទេ ព្រោះដឹងថារបស់មន្ត្រីPM រូបនេះ (មេឆ្នោត ឡា ) មានអ្នកកាងអោយនៅពីក្រោយខ្នង ដោយពុំមានការខ្លាចច្បាប់ឡើយ ។
តាមប្រភពពីប្រជាពលរដ្ឋអាជីវករក្នុងផ្សារនានាបាននិយាយថា មេឆ្នោតដ៍ធំនេះបើនាក់កត់ឆ្នោត«កូនកញ្ចែង»មិនព្រមកត់អោយរូបលោកទេ មេឆ្នោតនេះនឹងបញ្ជារអោយគេចុះមកចាប់ ព្រោះគាត់ជានាក់ប៉ាវគ្រប់តំបន់រាជធានីភ្នំពេញ ព្រោះអាងអំណាចPMក្រុងផ្កាយ2និងមានខ្សែអ្នកធំចាំកាងក្រោយខ្នងផងដែរ។
ប្រជាពលរដ្ឋសំណូមពរស្នើរដល់ឯកឧត្តមអភិបាលឃួង ស្រេង និង ឯកឧត្តម ស ថេតស្នងការថ្មីរាជធានីភ្នំពេញមេត្តាបញ្ឈប់នៅល្បែងខុសច្បាប់ដូចខាងក្រោមព្រោះវាជាអំពើខុសច្បាប់ ។
អាចមានការកើនឡើងនូវអំពើហិង្សាក្នុងគ្រួសារ ចោរលួច ចោរប្លន់ ព្រោះតែយកលុយ ឬក៏លួចលុយរបស់សមាជិកក្នុងគ្រួសារ ឬក៏លក់របស់ទ្រព្យដែលខ្លួនមាន ទៅចាក់លេងល្បែង ព្រោះតែច្បាស់យល់សុបិន្តឬក៏ចង់មានចង់បានពេក រហូតទទួលបានមកវិញត្រឹម ព្រឹកស្ដាយលេខ ល្ងាច-យប់ស្ដាយលុយ ។
ពួកគាត់មានការជឿជាក់យ៉ាងមុតមាំ លើឯកឧត្តម ស ថេត ស្នងការថ្មីមានវិធានការ បង្ក្រាបមានប្រសិទ្ធភាពនៅល្បែងសុីសងនៅរាជធានីក្ភ្នំពេញ។ជាពិសេសបង្ក្រាបឆ្នោតយួនរឺហៅកន្ទុយលេខ របស់ឈ្មោះឡា លីន ហៅឡាដែលមានឈ្មោះជាមន្ត្រីPMក្រុងពាក់ផ្កាយ2 បានកំពុងប្រើអំណាចដើរបញ្ច្រាស់ទិស (ច្បាប់ប្រទេស)របស់រាជរដ្ឋាភិបាលស្ដីពីការអនុវត្តន៍ពង្រឹងនូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង9 ចំណុចអោយមានប្រសិទ្ធិភាព។ ដោយ ឆាយ ប៊ុនថន
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។