ភូមិ​ជាច្រើន​ នៅតាម​បណ្តា​កោះ​នៃ​ប្រទេស​តុង​ហ្គា ​រង​ការបំផ្លាញ​ ដោយ​រលក​យក្ស​ស៊ូណាមិ​

​រដ្ឋាភិបាល​តុង​ហ្គា បានប្រកាសថា រលក​យក្ស​ស៊ូណាមិ មាន​កម្ពស់​ដល់​ទៅ​១៥​ម៉ែត្រ បាន​បំផ្លាញ​អ្វី​គ្រប់យ៉ាង ផ្ទះសម្បែង​របស់​ពលរ​ដ្ឋ​នៅលើ​កោះ​មួយ​ក្នុងប្រទេស​កោះ តុង​ហ្គា​។ ជាមួយគ្នានេះ​កោះ​មួយ​ផ្សេងទៀត​នៅ​ដលផ្ទះ​តែ​ពីរ​ខ្នង​ប៉ុណ្ណោះ ក្នុង​គ្រោះធម្មជាតិ​មិន​ធ្លាប់មាន​នេះ​។ សារព័ត៌មាន Daily Mail បាន​ដកស្រង​របាយការណ៍​តំបូង​បំផុត​របស់​រដ្ឋាភិបាល​តុង​ហ្គា ប្រកាស​កាលពី​ថ្ងៃទី ១៨​ខែមករា​ថា មាន​មនុស្ស​៣​នាក់​ស្លាប់ និង​រងរបួស​ជាច្រើន ក្នុងការ​វាយប្រហារ​ដោយ​រលក​យក្ស​ស៊ូណាមិ កម្ពស់​១៥​ម៉ែត្រ បង្កឡើង​ដោយ​ការ​ផ្តុះ​ភ្នំភ្លើង​កាលពី​ថ្ងៃទី ១៥​ខែមករា​។​

​អ្នក​ដែល​ស្លាប់​ក្នុង​ហេតុ​ការ​ខាងលើ មាន ស្ត្រី​អាយុ​៦៥​ឆ្នាំ​រស់នៅ​លើ​កោះ Mango បុរស​អាយុ​៤៩​ឆ្នាំ​នៅលើ​កោះ Nomuka និង​ជនជាតិ​អង់គ្លេស​ម្នាក់​ឈ្មោះ Angela Glover នៅលើ​កោះ Tongatapu ។​

​មន្ត្រី​រដ្ឋាភិបាល​តុង​ហ្គា បានប្រកាសថា ផ្ទះ​អ្នកភូមិ​ទាំងអស់​នៅលើ​កោះ​តុង​ហ្គា ត្រូវ​រលក​យក្ស​ស៊ូណាមិ បំផ្លាញ​ទាំងស្រុង ។ ជាមួយគ្នា​នោះដែរ កោះ Fonoifua នៅសល់តែ​ផ្ទះ​ពីរ​ខ្នង​បុ​ណ្ណោះ​ស្ថិតនៅ​តំបន់​ខ្ពស់​។ ដោយឡែក​កោះ Namuka ក៏​រង​ការខូចខាត​យ៉ាងខ្លាំង​ផងដែរ ។​

​សកម្មភាព​ជួយសង្គ្រោះ​នឹង​ជម្លៀស​ពលរដ្ឋ​ទ្រង់ទ្រាយ​ធំ​កើតឡើង​នៅលើ​កោះ Mango , founifua និង Atata ។ បណ្តាញ​ទំនាក់​ទំ​នន​ង ទាំង​ក្នុង​និង​ក្រៅប្រទេស នៅ​តុង​ហ្គា​ត្រូវបាន​កាត់ផ្តាច់​ទាំងស្រុង ចាប់តាំងពី​ការផ្ទុះ​ភ្នំភ្លើង បង្ក​ឲ្យ​មាន​រលក​យក្ស​ស៊ូណាមិ និង​ផ្សែង ធុ​លី​គ្រប់​ដណ្តប់​លើ​ប្រទេស​កោះ​នេះ​ទាំងស្រុង​។ ខ្សែកាប់ អ៊ិន​ធឺ​ណិ​ត ក្រោម​បាតសមុទ្រ​ត​ភ្ជាប់​ជាមួយ​ប្រទេស​ខាងក្រៅ​ត្រូវបាន​ដាច់​ដោយ​ការផ្ទុះ​ភ្នំភ្លើង​ធ្វើ ឲ្យ​ការទំនាក់ទំនង​ជាមួយ​ខាងក្រៅ​ត្រូវ​កាត់ផ្តាច់​ទាំងស្រុង ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close