ខ្លាឃ្មុំ​ធំ បង្ហាញខ្លួន ក្នុង​តំបន់ការពារធម្មជាតិ​កម្ពុជា

​ខ្លាឃ្មុំ​ធំ (​ឈ្មោះ​អង់គ្លេស​៖ Asiatic Black Bear ឈ្មោះ​វិទ្យាសាស្ត្រ​៖ Ursus thibetanus) ត្រូវបាន​ថត​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ ដោយ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​នៅក្នុង​តំបន់ការពារធម្មជាតិ​ក្នុងភូមិ​សាស្ត្រ​ខេត្តពោធិ៍សាត់ បាត់ដំបង​និង​កោះកុង​ ខ្លាឃ្មុំ​ធំ ជា​ប្រភេទ​ខ្លាឃ្មុំ​មាន​មាឌធំ​ជាងគេ ក្នុងចំណោម​ខ្លាឃ្មុំ​ទាំងអស់ ដងខ្លួន​គ្របដណ្តប់​ដោយ​រោម​ក្រា​ស់វែងៗ​ពណ៌​ត្នោត និង​មាន​ឆ្នូត​ពណ៌​លឿងខ្ចី​រាង​ដូច​អក្សរ (V) នៅ​ខាងក្រោម​ក​។

​វា​ជា​សត្វ​រស់នៅ​តែឯង និង​រស់នៅ​ជា​គូរ​នៅ​រដូវ​បន្ត​ពូជ​តែប៉ុណ្ណោះ ហើយ​ចូលចិត្ត​រស់នៅ​តាម​តំបន់​ខ្ពង់រាប តំបន់​ព្រៃ​ពាក់កណ្តាល​ស្រោង និង​វាលស្មៅ​ក្រាស់ៗ​។ ចំណី​របស់​ខ្លាឃ្មុំ​ធំ​មានដូចជា ឃ្មុំ ព្រួត ឫស​ឈើ សត្វល្អិត រុក្ខជាតិ​។

​របាយ​ណ៍ស​ត្វ​ខ្លាឃ្មុំ​ធំ​មាន​វត្តមាន​នៅក្នុង​ព្រៃស្រោង ព្រៃ​ពាក់កណ្តាល​ស្រោង នៅ​ភូមិភាគ​និរតី ខេត្តកោះកុង ខេត្តពោធិ៍សាត់ (​ជួរ​ភ្នំក្រវាញ​) ជាដើម​។ ខ្លាឃ្មុំ​ធំ​ស្ថិតក្នុង​ក្រុម​ប្រភេទ​ជិត​ផុត​ពូជ និង​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN (VU) ជា​ប្រភេទ​ងាយ​រងគ្រោះថ្នាក់​ជា​សាកល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close