អ្នកបញ្ចាសម្លាប់ អ្នកសារព័ត៌មាន Khashoggi ជាអតីតជំនួយការ ជាន់ខ្ពស់ ព្រះរាជទាយាទ សាឌីអារ៉ាប៊ី

ប្រភពព័ត៌មានចារកម្ម បានបញ្ចាក់ថា គឺលោក Saud Al Qahtani អតីតជំនួយការជាន់ខ្ពស់ ព្រះរាជ្យទាយាទ សាឌីអារ៉ាបី Mohammed Bin Salman គឺជាអ្នកបញ្ចា ពីចម្ងាយ នៅក្នុងការសម្លាប់អ្នកសារព័ត៌មាន Jamal Khashoggi នៅក្នុងស្ថានទូត សាឌីអារ៉ាប៊ី ក្នុងទីក្រុង អិស្តានប៊ូលប្រទេសតួកគី។


សារព័ត៌មានរ៉យទ័របានផ្សាយថា មកទលពេលនេះ ក្រុមអ្នកស្រាវជ្រាវ បាន ស្ថានការណ៍ពាក់ព័ន្ធនិងការសម្លាប់ អ្នកសារព័ត៌មាន ខាងលើ ។ អ្នកសារព័ត៌មាន Khashoggi ដែលមានភាពល្បីល្បាញ់ ក្នុងការសរសេរអត្ថបទវិភាគ នៅសារព័ត៌មាន វ៉ាស៊ីនតោនប៉ុស្ត ដោយរិះគន់លើរដ្ឋាភិបាល អារ៉ាប៊ី សាអូឌិត កំពុងរស់នៅភៀសខ្លួននៅអាមេរិក បានចូលទៅកាន់ស្ថានទូត សាឌីអារ៉ាប៊ីនៅប្រទេសតួកគីដើម្បីយកច្បាប់ អាពាហ៍ពិពាហ៍ នៅវេលាម៉ោង១និង ៣០នាទីថ្ងៃទី២ខែតុលា ក៏បាត់ខ្លួនតាំងពីពេលនោះមក។
នៅពេលនេះដែរ រាជ្យទាយាទ សាឌី អារ៉ាប៊ីMohammed bin Salman បានសន្យាថា អ្នកដែលសម្លាប់អ្នកសារព័ត៌មាន នឹងត្រូវទទួលទោសតាមផ្លូវច្បាប់។ព្រះអង្គបានចាត់ទុក ការសម្លាប់អ្នកសារព័ត៌មានខាងលើគឺជា អំពើឃោឃៅ ព្រៃផ្សៃ។ នេះជាការប្រកាសដោយបើកជំហរជាលើកទីមួយរបស់ព្រះអង្គ រយៈពេលជាង៣សប្តាហ៍ក្រោយការបាត់ខ្លួនអ្នកសារព័ត៌មាន ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close