វេទិកា​ទេសចរណ៍​អាស៊ាន​នាំ​ប្រតិភូ អ្នកសារព័ត៌មាន​ជាតិ​-​អន្តរជាតិ​ដើរ​កម្សាន្ត​គោលដៅ​សំខាន់ៗ​នៅ​ខេត្ត​ព្រះសីហនុ​

​ព្រះសីហនុ​៖ នាឱកាស​រៀបចំ​វេទិកា​ទេសចរណ៍​អាស៊ាន ម្ចាស់ផ្ទះ​កម្ពុជា​បានរៀបចំ​ដឹកនាំ​គណៈប្រតិភូ សារព័ត៌មាន​ជាតិ​-​អន្តរជាតិ​ទៅ​ទស្សនកិច្ច Pre & Post Tour នៅតាម​គោលដៅ​ទេសចរណ៍​សំខាន់ៗ​នៃ​ខេត្ត​ព្រះសីហនុ ដើម្បី​ផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​ដល់​ភ្ញៀវទេសចរ និង​ដើម្បី​បង្កើន​នូវ​កិច្ច​សហ​ប្រតិការ​រវាង​ដៃគូ​ពាក់ព័ន្ធ​ផងដែរ​។​

​ដំណើរ​កម្សាន្ត​នេះ ធ្វើឡើង​កាលពី​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២២ ដោយមាន​គណៈប្រតិភូ ATF និង​មន្ត្រី​ក្រុមការងារ​ពាក់ព័ន្ធ​ចូលរួម​សរុប​ចំនួន​៨២​នាក់ រួមមាន គណៈប្រតិភូ​មកពី​ប្រទេស​ឡាវ ម៉ាឡេស៊ី វៀតណាម UNWTO, Destinations Mekong សារព័ត៌មាន​ជាតិ​-​អន្តរជាតិ និង​អង្គការ Swisscontact​។​

​គោលដៅ​កម្សាន្ត​នាឱកាស​នោះ រួមមាន កោះ​ថាស កោះ​សង្សារ កោះ​ឋានសួគ៌ (​ម៉ាហ្វីយ៉ា រី​ស្សត​) រមណីយដ្ឋាន Royal Sands Resort និង​កោះរ៉ុង​សន្លឹម នៃ​ទឹកដី​ខេត្ត​ព្រះសីហនុ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close