អសមត្ថភាព ទប់ស្កាត់​អំពើហិង្សា រដ្ឋមន្ត្រី​ការពារជាតិ​កា​ហ្ស​ស្ថាន ត្រូវ​ប្រធានាធិបតី​ដកហូត​តំណែង​

​ប្រធានាធិបតី​កា​ហ្ស​ស្ថាន លោក Kassym-Jomart Tokayev កាលពី​ថ្ងៃទី ១៩​ខែមករា បានប្រកាស​ដកតំណែង​រដ្ឋមន្ត្រី​ការពារជាតិ លោក Murat Bektanov ដោយសារតែ អសមត្ថភាព​ក្នុងការ​គ្រប់គ្រង ទប់ស្កាត់​អំពើហិង្សា​មិន​ធ្លាប់មាន តាំងពី​ទទួលបាន​ឯករាជ្យ​រយៈពេល​៣០​ឆ្នាំកន្លងមក​។​

​ការសម្រេច​ដកហូត​តំណែង​លោក Bektanov គឺជា​ការកែទម្រង់​ថ្មី​ក្នុង​ក្រុម​សន្តិសុខ ក្រោយ​មាន​អំពើហិង្សា​កើតឡើង បំផ្លាញ​ទ្រព្យសម្បត្តិ និង​អាយុជីវិត​ជាច្រើន​ជាច្រើន​។​

​ប្រធានាធិបតី​កា​ហ្សា​ស្ថាន បានបញ្ជាក់​ទៀតថា​«​នៅក្នុង​ព្រិ​ត្តិ​ការណ៍​កាលពីដើម​ខែមករា កម្លាំង​សន្តិសុខ​មិន​បំពេញភារកិច្ច​ដែល​បាន​ប្រគល់ជូន​។ មន្ត្រី​សន្តិសុខ​មិនមាន​សកម្មភាព​ច្បាស់លាស់​ទប់ស្កាត់​ទាន់ពេលវេលា​»​។ ប្រធានាធិបតី Tokayev បាន​លើកឡើងថា រដ្ឋមន្ត្រី​ការពារជាតិ Bektanov «​ខ្វះ​គុណ​ភាពជា​មេបញ្ជាការ​» “​។​

​នៅពេល​នេះដែរ ប្រធានាធិបតី​កា​ហ្សា​ស្ថាន​បានផ្តល់​តំណែង​រដ្ឋមន្ត្រី​ការពារជាតិ ជូន​លោក Ruslan Zhaksylykov វិញ​។ លោក Ruslan Zhaksylykov ធ្លាប់​កាន់តំណែង​ជា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ។​អំពើហិង្សា នៅក្នុង​ប្រទេស​កា​ហ្សា​ស្ថាន បាន​បំផ្លាញ​សេដ្ឋកិច្ច​យ៉ាងតិច ៣​ពាន់​លាន​ដុល្លារ ហើយ​ក្រុមហ៊ុន​ជាង​១.៣០០​ក្រុមហ៊ុន​រង​ផលប៉ះពាល់ ក្នុងនោះ​មាន​ក្រុមហ៊ុន ធនាគារ​ជាង ១០០​រង​ការវាយប្រហារ រថយន្ត​ប៉ូលិស​ជាង ៥០០ រង​ការដុត​បំផ្លាញ​។​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close