បង្ក្រាប​សង្វៀន​ជល់​មាន់ ចាប់ខ្លួន​មនុស្ស ១២​នាក់ នៅ​ខេត្តកំពង់ចាម​

​កំពង់ចាម​៖ សមត្ថកិច្ច​ខេត្តកំពង់ចាម បាន​ចុះបង្ក្រាប​ករណី​បើក និង​លេង​ល្បែងស៊ីសង​ខុសច្បាប់​(​ជល់​មាន់ នឹង​អាប៉ោង​ភ្នាល់​ដាក់​ប្រាក់​) ស្ថិតនៅ​ចំណុច​ចំការ​ស្វាយចន្ទីរ ភូមិ​អូរ​តា​សែន ឃុំ​តា​ប្រុក ស្រុក​ចំការលើ ខេត្តកំពង់ចាម កាលពី​រសៀល​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២២​។​

​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​នេះ កម្លាំង​នគរបាល​ខេត្តកំពង់ចាម បាន​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន ១២​នាក់ និង​វត្ថុតាង​ដកហូត​បាន ម៉ូតូ ៣៨​គ្រឿង​, ទូរស័ព្ទដៃ ១០​គ្រឿង​, មាន់​ងាប់ ៣​ក្បាល​, កន្ត្រក់​ដាក់​មាន់​៣, ហាន់​តោ​អាប៉ោង​១, ចាន​អាប៉ោង​១, ផ្ទិ​ល​ប៉ោង​១, ប្រាក់រៀល​ចំនួន ១,៨២០,០០០​រៀល (​មួយ​លាន​ប៉ែតសិប​ពី​ម៉ឺន​រៀល​), ប្រាក់​ដុល្លា​ចំនួន ១៣០​ដុល្លា (​មួយរយ​សាមសិប​ដុល្លារ​)​។​

​បច្ចុប្បន្ន​ជនសង្ស័យ រួម​នឹង​វត្ថុតាង ត្រូវបាន​ប​ញ្ចូ​ន​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពង់ចាម ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close