ក្រសួងបរិស្ថាន អបអរសាទរចំពោះរាជធានី និងក្រុងទាំង៤ ទទួលពានរង្វាន់និរន្តរភាពបរិស្ថានទីក្រុងអាស៊ាន ឆ្នាំ២០២១
តាមរយៈក្រសួងបរិស្ថាន កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា រាជធានីភ្នំពេញ និងក្រុងចំនួន៣ នៃព្រះរាជាណាចក្រកម្ពុជា បានទទួលពានរង្វាន់ពីលេខាធិដ្ឋានអាស៊ាននៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ានលើកទី១៦ និងកិច្ចប្រជុំលើកទី១៩ នៃក្រុមការងារអាស៊ានទទួលបន្ទុកនិរន្តភាពបរិស្ថានទីក្រុងដែលបានប្រព្រឹត្តទៅ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។
គណៈកម្មាធិការវាយតម្លៃចលនាប្រឡងប្រណាំងពានរង្វាន់និរន្តរភាពបរិស្ថានទីក្រុងអាស៊ានឆ្នាំ២០២១ បានសម្រេចផ្តល់ពាន់រង្វាន់ ជូនក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានទទួលពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានលើកទី៥ និងរាជធានីភ្នំពេញ ទទួលបានវិញ្ញាបត្រទទួលស្គាល់ជាទីក្រុងទឹកស្អាត ទីក្រុងកែបជាទីក្រុងខ្យល់ស្អាត និងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីជាទីក្រុងដីស្អាត នៃវិញ្ញាបនបត្រទទួលស្គាល់លើកទី៤។
ក្រសួងបរិស្ថាន សូមចូលរួមអបអរសាទរចំពោះរាជធានី និងក្រុងទាំង ៤ ជាជ័យលាភី!៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។