កម្ពុជា បន្តរកឃើញអ្នកឆ្លងវីរុសបំប្លែងថ្មី អូមីក្រុង ៤២នាក់ទៀត ក្នុងនោះ ៣០នាក់ ជាករណីឆ្លងក្នុងសហគមន៍!
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២នេះ បានប្រកាសថា បានរកឃើញអ្នកឆ្លងវីរុសបំប្លែងថ្មី អូមីក្រុង ចំនួន ៤២ករណីបន្ថែមទៀត ក្នុងនោះជាករណីនាំចូលពីក្រៅប្រទេស ១២ករណី និងក្នុងសហគមន៍ ៣០ករណី ខណៈមានជាអ្នកសះស្បើយចំនួន ១៨នាក់ផងដែរ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២១ ខែមករា ឆ្នាំ២០២២នេះ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១២ម៉ឺន ៩៥៦នាក់ ក្នុងនោះជាសះស្បើយសរុប ១១ម៉ឺន ៧ពាន់ ១៨០នាក់ និងស្លាប់សរុប ៣ពាន់ ១៥នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។