ឡាវ រកឃើញករណីឆ្លងប្រចាំថ្ងៃកើនខ្លាំងវិញ ក្រោយធូរស្រាលបាន៤ថ្ងៃ
ក្រសួងសុខាភិបាលឡាវបានប្រកាស កាលពីថ្ងៃទី២០ មករា ២០២២ថា ក្នុងពេល២៤ម៉ោងចុងក្រោយមកនេះ ចំនួនអ្នកឆ្លងកូវីដក្នុងប្រទេសនេះ មានជាង១ពាន់នាក់ ជាការឆ្លងប្រចាំថ្ងៃ ក្នុងចំនួនច្រើនវិញ បន្ទាប់ពីរាងថយចុះ បាន៤ថ្ងៃនោះ ដែលរក្សាបាន ៣ខ្ទង់នោះ។
ក្រសួងថា ជាមួយការឆ្លងចំនួន ១ ២៨១នាក់ថ្មីនេះ ខេត្តសាយ៉ាប៊ូលីភាគខាងជើងបានកត់ត្រានូវករណីឆ្លងថ្មីច្រើនបំផុត ជាមួយនឹងករណីឆ្លងចំនួន ៦០៦នាក់ បន្ទាប់មកគឺទីក្រុងវៀងច័ន្ទន៍។
គិតត្រឹមថ្ងៃទី២០ មករា ឡាវមានអ្នកជំងឺកូវីដ១៩ចំនួន ១២៧ ៣៤៧នាក់ ដោយក្នុងនោះ មានអ្នកស្លាប់ចំនួន ៥០៧នាក់។ ឡាវកំពុងពន្លឿនការចាក់វ៉ាក់សាំងដល់កុមារដែលមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ។ រដ្ឋាភិបាលឡាវបានកំណត់គោលដៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់ប្រជាជនឱ្យបានយ៉ាងហោចណាស់ ៨០ភាគរយនៃចំនួនប្រជាជនសរុបរបស់ខ្លួននៅក្នុងឆ្នាំ២០២២៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។