ទុស្សេខ្សែភ្លើង! ឆេះរោងចក្រកាត់ដេរមួយ នៅស្រុកត្រាំកក់ ខូចខាតអគារមួយខ្នង
ករណីអគ្គីភ័យឆាបឆេះរោងចក្រកាត់ដេរខោខាវប៊យ ស្ថិតនៅភូមិស្រង៉ែ ឃុំរំពាក់ពេន ស្រុកត្រាំកក់ ខេត្តតាកែវ នៅវេលាម៉ោងជាង១២ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២នេះ បណ្ដាលឱ្យអាគារមួយខូចខាតទាំងស្រុង និងរថយន្ត ម៉ូតូជាច្រើនគ្រឿង ដោយសារទុស្សេខ្សែភ្លើងបង្កឱ្យ។
អ្នកនៅកន្លែងកើតហេតុ បានប្រាប់ថា ហេតុការណ៍នេះ មិនបណ្ដាលឱ្យមានអ្នករងរបួសនោះទេ។
ក្រោយពេលកើតហេតុ នាយកកដ្ឋានពន្លត់អគ្គីភ័យបានឱ្យដឹងថា រថយន្តពន្លត់អគ្គិភ័យរបស់ស្រុក និងស្នងការដ្ឋាននគរបាលខេត្ត បានចេញប្រតិបត្តិការជួយអន្តរាគមន៍សង្គ្រោះ និងពន្លត់ភ្លើងបានទាន់ពេលវេលា នៅម៉ោងជាង ១ រសៀល មិនបណ្ដាលឱ្យរាលដាលដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែររោងចក្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។