ម៉ាឡេស៊ី បន្ធូរការរឹតបន្តឹងកូវីដ១៩ នៅមុនបុណ្យចូលឆ្នាំចិន
ប្រទេសម៉ាឡេស៊ី បានប្រកាសអំពីការបន្ធូរបន្ថយច្បាប់ការពារកូវីដ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ដែលនឹងឈានចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ។
ទីភ្នាក់ងារសារព័ត៍មាន Channel News Asia បានចេញផ្សាយថា ក្នុងពិធីបុណ្យចូលឆ្នាំចិន ២០២២ ពលរដ្ឋដែលរស់នៅក្នុងប្រទេសម៉ាឡេស៊ីអាចទៅជួបជុំពិសារអាហារពេលល្ងាចជុំគ្នា និង អាចទៅលេងផ្ទះបងប្អូនបានផងដែរ។ ផ្ទុយស្រឡះពីឆ្នាំ ២០២១កន្លងទៅ ដែលវិធានការការពារកូវីដ បានរឹតត្បិតសិទ្ធសេរីភាពនៃការជួបជុំគ្នាខ្លាំង។
លើសពីនេះ ការជួបជុំគ្នាដើម្បីធ្វើពិធីសាសនានៅតាមព្រះវិហារ ក៏នឹងត្រូវបានអនុញ្ញាតឱ្យប្រារព្ធ។ ប៉ុន្តែអ្នកចូលរួមទាំងអស់ត្រូវអនុវត្តតាមវិធានសុវត្ថិភាពដាក់ចេញដោយក្រសួងសុខាភិបាល រួមមានការពាក់ម៉ាស់ និងរក្សាគម្លាតជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។