ពលករខ្មែរ ២២៥នាក់ ត្រូវថៃបញ្ជូនត្រឡប់​មក​វិញ​តាមច្រក​អូរអន្លក់

កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ​កម្លាំង​ប៉ុស្តិ៍​អូរ​អន្លក់​ សហការ​ជាមួយ​កម្លាំង​កង​យោធពល​ខេរ​ភូមិន្ទ​ និង​ក្រុម​គ្រូពេទ្យ​ បាន​ទទួល​ពលករខ្មែរ​ចំនួន ២២៥នាក់ ដែល​ភាគី​ថៃ​បាន​បញ្ជូន​មក​តាម​ច្រក​តំបន់​អូរ​អន្លក់​ ស្ថិត​ក្នុងភូមិ​អូរ​អន្លក់​ ឃុំ​តា​សែន​ ស្រុក​កំ​រៀង​ ។​

បើតាមលោក​វរសេនីយ៍ឯក​ ម៉​ង់​ ស៊ី​ មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៩ បាន​ឲ្យដឹងថាបន្ទាប់​ពី​សាកសួរ​,​ កត់​ឈ្មោះ​ ចុះ​កំណត់ហេតុ​ និង​អប់រំ​ណែនាំ​អំពី​វិធានការ​ការពារ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​ -១៩​ រួច​ចំនួន​ ២២៥​នាក់​,​ ស្រី​៨០​នាក់​ ក្មេង​៤១​នាក់​ (​ស្រី​២០​នាក់​)​ កម្លាំង​បាន​កត់​ឈ្មោះ​រួច​ក្រុម​គ្រូពេទ្យ​ធ្វើ​តេស​រហ័ស​ ។​ ជា​លទ្ធផល​៖​ -​អវិជ្ជមាន​កូ​វី​ដ​-១៩​ ទាំងអស់​ ។

យ៉ាងណាក៏ដោយ​ពលករ​ចំនួន​ ៤៥​នាក់​(​ស្រី​១៧​នាក់​)​ ក្មេង​៤​នាក់​(​ស្រី​១​នាក់​)​ បញ្ជូន​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​គីឡូ​៩​ ស្រុក​សំពៅ​លូន​ ។​ ចំពោះ​ពលករ​ដែល​មាន​កាត​ចាក់​វ៉ាក់សាំង​ ចំនួន​១៨០​នាក់​.​ស្រី​៦៣​នាក់​.​ ក្មេង​៣៧​នាក់​(​ស្រី​១៩​នាក់​)​ ក្នុង​នោះ​បាន​ចាក់​វ៉ាក់សាំង​ឲ្យ​ក្មេង​ចាប់ពី​អាយុ​៥​ឆ្នាំ​ដល់​១៨​ឆ្នាំ​ ចំនួន​២៤​នាក់​ (​ស្រី​១០​នាក់​)​ ក្រុម​គ្រូពេទ្យ​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ស្រុក​កំណើត​រៀងៗ​ខ្លួន​វិញ​ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close