សមត្ថកិច្ច បង្ក្រាបគ្រឿងញៀនជាង ២៥គីឡូក្រាម និងចាប់ខ្លួនបុរសជនជាតិខ្មែរម្នាក់
ភ្នំពេញ៖ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានធ្វើការស្រាវជ្រាវ នឹងដល់ឈានទៅបង្ក្រាបគ្រឿងញៀនជាង ២៥គីឡូក្រាម នៅចំណុចបន្ទប់ជួលលេខ៩ ផ្លូវលំ ភូមិសន្សំកុសល សង្កាត់បឹងទំពុន១ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើង កាលពីយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២កន្លងទៅ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ អ៊ាត ម៉ាទី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ រួមនឹងវត្ថុតាង មេតំហ្វេតាមីន(ICE)ទម្ងន់ ២០.៩៩០,៧៣ក្រាម អ៊ិចស្តាស៊ី(MDMA) ២.៨០០ក្រាម កេតាមីន(Ketamine) ១.៤០២ក្រាម សរុបទម្ងន់ ២៥. ១៩២.៧៣ក្រាម ។ ក្រៅពីនេះក៏បានរកឃេីញអាវុធវែង ២ដើម និងគ្រាប់ចំនួន ៩៦គ្រាប់ ផងដែរ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមចាត់ការបន្តនីតិវិធី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។