កម្ពុជា បន្តរកឃើញអ្នកឆ្លងវីរុសបំប្លែងថ្មី អូមីក្រុង ៤០នាក់ទៀត ក្នុងនោះ ២៥នាក់ ជាករណីឆ្លងក្នុងសហគមន៍!

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ បានប្រកាសថា បានរកឃើញអ្នកឆ្លងវីរុសបំប្លែងថ្មី អូមីក្រុង ចំនួន ៤០ករណីបន្ថែមទៀត ក្នុងនោះជាករណីនាំចូលពីក្រៅប្រទេស ១៥ករណី និងក្នុងសហគមន៍ ២៥ករណី ខណៈមានជាអ្នកសះស្បើយចំនួន ១៩នាក់ផងដែរ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១២ម៉ឺន ១ពាន់ ០៦៦នាក់ ក្នុងនោះជាសះស្បើយសរុប ១១ម៉ឺន ៧ពាន់ ២៣២នាក់ និងស្លាប់សរុប ៣ពាន់ ១៥នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។