រថយន្តដឹកស្រាបៀរ បើកធ្លាក់ផ្លូវ ក្រឡាប់ស្លាប់ម្នាក់ និងរបួសពីរនាក់
ខេត្តកំពត៖ ស្ត្រីម្នាក់ជាម្តាយ បានស្លាប់ និងឪពុក និងកូន រងរបួស ខណៈកំពុងធ្វើដំណើរតាមរថយន្តជ្រុលធ្លាក់ផ្លូវ ក្រឡាប់ដោយខ្លួនឯង កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៣ ក្នុងភូមិព្រេច ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត។
នគរបាលស្រុកឈូក បានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ ឈ្មោះ អាន លន អាយុ ៣៧ឆ្នាំ។ ចំណែកបុរសជាប្តីឈ្មោះ យ៉ាង សាញ់ អាយុ៤២ឆ្នាំ និងកូនប្រុសឈ្មោះ សង សារព្រឹក អាយុ៣ឆ្នាំ បានរងរបួស។ ជនរងគ្រោះមានទីលំនៅភូមិទួលកកោះ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ក្រោយពេលសមត្ថកិច្ច បានជួយគាស់ទាញយកជរងគ្រោះចេញមកក្រៅ និងបញ្ជូនជនរងគ្រោះដឹកទៅកាន់មន្ទីរពេទ្យផងដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។