ក្រសួងទេសចរណ៍ គ្រោង​រៀបចំ​បើក​យុទ្ធនាការ “​កម្ពុជា​៖ គោលដៅ​ទេសចរណ៍​សុវត្ថិភាព និង​បៃតង​”

​ភ្នំពេញ​៖ ក្រសួងទេសចរណ៍ មាន​កិត្តិយស​សូម​ជម្រាបជូន សាធារណៈ​ជូន ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ជាតិ និង​អន្តរជាតិ​ឱ្យបាន​ជ្រាបថា ក្រសួងទេសចរណ៍ ក្រុមការងារ​រាជរដ្ឋាភិបាល​និង​ឯកជន ដើម្បី​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ និង​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទី​-​ក្រុង​ស្អាត គ្រោង​នឹង​រៀបចំ​កម្មវិធី​បើក​យុទ្ធនាការ “​កម្ពុជា​៖ គោលដៅ​ទេសចរណ៍​សុវត្ថិភាព និង​បៃតង​” ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​និង​ឯកជន ដើម្បី​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោកជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង ឯកឧត្តម ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល ដោយមាន​ការចូលរួម​ពី ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា​នៃ​ក្រុមការងារ​រាជរដ្ឋាភិបាល​និង​ឯកជន ដើម្បី​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​ក្នុង និង​ក្រោយ​វិបត្តិ​ជំ​ងឹ​កូ​វីដ​-១៩ និង​សមាជិក សមាជិកា​គណៈកម្មាធិកា​រ​ជាតិ​វាយ តម្លៃ​ទីក្រុង​ស្អាត ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃ​ព្រហស្បតិ៍ ១០ រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២២ វេលា​ម៉ោង ៨:០០ នាទី​ព្រឹក នៅ​ទីស្តីការ​ក្រសួងទេសចរណ៍​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close