តើ​ជា​ជោគជ័យ​របស់​ឈ្មួញ​ឈើ ហ៊ូ​វ ជី​វ៉ៃ នៅ​ខេត្តរតនគិរី ឬ​ជាការ​បរាជ័យ​នៃ​ការអនុវត្ត​ន៏​បទបញ្ជា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ពី​មេ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ?

​ខេត្តរតនគិរី​៖ ទោះជា​ថ្មីៗ​នេះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បានចេញ លិខិត​ព្រមាន​ដកតំណែង​ចៅហ្វាយខេត្ត​បី​រូប នៅ​ភូមិភាគ​ឦ​សាន្ត​នៃ​ប្រ​ទស​កម្ពុជា​ពាក់ព័ន្ធ​នឹង​ការមិន​បង្ក្រាប​បទ ល្មើស​ព្រៃឈើ​តាម​បទបញ្ជា​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បែបណាក៏ដោយ ក៏​នៅតែមាន​សេចក្តីរាយការណ៍​ជា​ហូរហែរ ស្តីពី​សកម្មភាព ក្រុម​ឈ្មួញ​បាន​ជួល​កម្មករ សម្រុក​លួច​កាប់​ឈើ នៅ​ក្នង​ព្រៃ​សហគម​ន៏​យ៉ាងរ​ង្គា​សដឹក​ចេញ​និង​អូស​តាម​ត្រាក់ទ័រ​ចំនួន​១៣​កាលពី​យប់​ថ្ងៃទី​២៣​ខែតុលា​ឆ្នាំ​២០១៨​ថ្មីៗ​កន្លងទៅនេះ​។​

​តាម​សេចក្តី​រាយ​កេ​ណ៍​ពី​ប្រជា​ពលរ​ដ្ខ​នៅ ស្រុក​អណ្តូង​មាស ខេត្តរតនគិរី បានអោយដឹងថា មេ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ ដែល​គេ​និយាយ​តៗ​គ្នា​ថា ជា​សេនា​ដៃស្តាំ​របស់​សមត្ថកិច្ច​ប្រដាប់អាវុធ​ខេត្ត​រតនគីរី បាន​សម្រុក​លួច​កាប់​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​យ៉ាង​កក្រើក នៅ​ភូមិ​ភិ ឃុំ​សេ​សាន ស្រុក​អូរ​យ៉ា​ដាវ រហូតដល់​បង្គោល​១៤-១៥ ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស​ទំលាក់ អូស​បា​កុង​ចូល​ទន្លេសេសាន​បណ្តែត​ក្បូន​ទៅ​ស្រុក​យួន​ដូច​ហែរ​កឋិន គ្មាន​មន្ត្រី និង​សមត្ថកិច្ច​ណា​ហ៊ាន​ក្អក​ជាមួយ​មេ​ឈ្មួញ​រូបនេះ​ឡើយ​។​

​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី និង​លោក គឹម រស្មី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី ត្រូវបាន​មជ្ឈដ្ឋាន ប្រជាពលរដ្ឋ​មួយចំនួន​រិះគន់ថា បាន​ឃុបឃិត​បើកដៃ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​យ៉ាង​រាលដាល​គ្មាន​ការទប់ស្កាត់​និង​បង្ក្រាប អោយមាន​ប្រសិទ្ធភាព បណ្តែតបណ្ដោយ​ឲ្យ​មេ​ឈ្មួញ ហូ​វ ជី​វ៉ៃ និង​ឈ្មោះ ស៊ី នឿន បង្កើន​សកម្មភាព​បំផ្លាញ​ព្រៃឈើ ក្នុង​តំបន់​កន្ទុយ​នាគ ស្រុក​អណ្តូង​មាស យ៉ាង​គឃ្លើន​ប្រឆាំង នឹង​បទបញ្ជា​របស់​សម្តេច​តេ​ជោ ។​

​មន្ត្រី​តូចតាច នៅ​ស្រុក​អណ្តូង​មាស បាន​ប្រាប់ថា ព្រៃឈើ​នៅ​កន្ទុយ​នាគ​កំពុង​រង​ការវិនាសហិនហោច​ដោយ​ការកាប់​លក់​យ៉ាង​រង្គាល​ពី​ពួក​អ្នកមាន អំណាច​មាន​លុយ​នៅ​កាង​ពីក្រោយ ។​

​ចំណែក​លោក សាយ សំ​អាល់ មេ​ធំ​បរិស្ថាន ដែលមាន​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត ជា​សេនាធិការ​សម្ងំ​ស្ងៀមឈឹង ដោយ​មិន​អើ​រពើរ​ពី​ការបំផ្លិចបំផ្លាញ​ព្រៃឈើ​តំបន់​កន្ទុយ​នាគ​ក្រោម​ស្នាដៃ​ក្រុម​ឈ្មួញ ឃុបឃិត​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ ។​

​ប្រសិនបើ​លោក​រដ្ឋមន្ត្រី​បរិស្ថាន​មាន​ចំណាត់ការ តែ​បន្តិច​នោះ​ច្បាស់​ជា​មន្ត្រី​ដែល​ពាក់ពាន់ មេ​ឈ្មួញ ហូ​វ ជី​វ៉ៃ និង​ឈ្មោះ ស៊ី នឿន គេ​ជឿថា​ពួក​ឈ្មួញ​មិន​ហ៊ាន​ថ្លើមធំ​បំផ្លាញ​ព្រៃឈើ​ដូច​ពេលនេះ​ទេ ។

​នេះ​និយាយ​ត្រឹមតែ​អំណាច​របស់លោក សាយ សំ​អាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថាន​ទេ មិន​និយាយ​ដល់​អំណាច​របស់​លោកនាយ ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទ ប្រទេស​នោះទេ ដែលជា​ប្រធាន​ក្រុម​បង្ក្រាប​បទល្មើស​ព្រៃឈើ​ធំជាងគេ​ម៉ា​ស្រុក​ខ្មែរ​ជា​អ្នកទទួល​អនុវត្ត​បទ​បញ្ជា​របស់​សម្តេច តេ​ជោ ហ៊ុន សែន មាន​សិទ្ធិ អំណាច​ជិះ​ឧ​ត្ថ​ម្ភា​គ​ចក្រ និង បាញ់ រ៉ូ​ក្កែ​ត​ដោយ​កាំភ្លើង​ស្វ័យប្រវត្តិ​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប ក្រុម​ឧក្រិដ្ឋជន​កាប់បំផ្លាញ ដឹកជញ្ជូន​ធ្វើចរាចរ​ឈើ​នាំចេញ ទៅ​បរទេស តែ​មកដល់ពេលនេះ​គេ​មិនទាន់​បានឃើញ​ការ ដឹកនាំ​កម្លាំង​សមត្ថកិច្ច​PM បង្ក្រាប​បទល្មើស​ព្រៃឈើ​ដោយ ជិះ​ឧ​ត្ថ​ម្ភា​គ​ចក្រ​លើ​មេឃ​ពី​សំណាក់​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ម្តង​នៅឡើយ​ទេ គេ​ពុំ​ដឹងថា​មកពី​មូលហេតុ​អ្វី​ដែរ ទោះជា​មានការ​ក្រើនរំលឹក និង​ការព្រមាន​ធ្ងន់ៗ​ពីស​ម្តេច​ក្រ ឡា​ហោម ស ខេង យ៉ាងណាក៏ដោយ​ក៏​ខាង​អាវុធហត្ថ​លើ​ផ្ទៃ ប្រ​ទស​នៅ​ត្រជាក់​ល្ហឹម​ជាមួយ​មេ​ឈ្មួញ​ឈើ​ធំៗ ដែលមាន ឈ្មោះ​ក្នុង​បញ្ជីខ្មៅ​របស់​សមត្ថកិច្ច ?

​ករណី​ខាងលើនេះ អង្គភាព​គេហទំព័រ​សារព័ត៌មាន​ខ្មែរ​៧​មករា មិនទាន់​ស្វែងរក​ការបំភ្លឺ​ពី​អ្នកនាំពាក្យ​សាលាខេត្ត​រតនគីរី ឬ​ម​ន្ត្រិ​ជំនាញ​ណាមួយ​នៅឡើយ​ទេ ។ អ​ង្ភ​ភាព​យើង​ស្វាគមន៍​គ្រប់ពេលវេលា ដើម្បី​ផ្សព្វផ្សាយ​ការបកស្រាយ​បំភ្លឺ​ពី​ភាគី​ពាក់ព័ន្ធ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close