នាយកការផ្សាយគេហទំព័រ ស្រទាប់យុវវ័យប្ដឹងចៅក្រមពីររូប និងព្រះរាជអាជ្ញារងពីរូប ទៅក្រសួងយុត្តធម៌
កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ លោក ប៉ែន នួន នាយកការផ្សាយគេហទំព័រស្រទាប់យុវវ័យ បានដាក់ពាក្យបណ្តឹងទៅកាន់ក្រសួងយុត្តិធម៌ ដោយប្តឹងចៅក្រមចំនួនពីរូប និងព្រះរាជអាជ្ញារងចំនួន ពីរូប ក្រោយពីបានកាត់ក្តីកំបាំងមុខ ឲ្យលោកចាញ់រឿងផ្សព្វផ្សាយពីករណីរំលោភដីធ្លី។

ចៅក្រម និងព្រះរាជអាជ្ញាធរងទាំង៤រូបនោះ រួមមាន
ទី១៖ឈ្មោះ ស៊ឹម ពិចិត្រ អតីត: ចៅក្រមសាលាដំបូងខេត្តឧត្ដរមានជ័យ
ទី២៖ឈ្មោះគង់ រតនា អតីត: ព្រះរាជអាជ្ញរងសាលាដំបូងខេត្តឧត្ដរមានជ័យ
ទី៣៖ ឈ្មោះ អ៊ុំ សុភក្ដិ ព្រះរាជអាជ្ញារង អមសាលាដំបូង ក្រុងភ្នំពេញ
ទី៤៖ ឈ្មោះ អួង វុទ្ធា ចៅក្រមសាលាដំបូងក្រុងភ្នំពេញ
នៅក្នុងពាក្យបណ្តឹងនោះ លោក ប៉ែន នួន បានរៀបរាប់ថា ពួកគេបានកាត់ក្ដីកំបាំងមុខយ៉ាងអយុត្តិធម៌កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ តាមបណ្ដឹងរបស់ឈ្មោះអ៊ុក គឹមលី ជាយោធាពាក់ផ្កាយពីរ បានប្ដឹង មកលើរូបខ្ញុំបាទ ប៉ែន នួន កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្ឋាំ២០២០ ក្រោយពេលលោក ចេញផ្សាយព័ត៍មាន ពិតរឿងករណីវិវាទដី រវាងពលរដ្ឋ៤គ្រួសារ នៅលើផ្ទៃដី៦ហិកតាស្ថិតនៅភូមិ សាមគ្គី ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមាជ័យ ដើម្បីផ្សាយ ជូនថ្នាក់ដឹកនាំទានជ្រាបជាព័ត៍មាន។
លោក ប៉ែន នួន ក៏បានបញ្ជាក់ដែរថា ខ្លួនក៍ជាជនរងគ្រោះ ម្នាក់ក្នុងចំណោមជនរងគ្រោះបួនគ្រួរសារដែលត្រូវបាន បុគ្គលពាក់ផ្កាយពីឈ្មោះអ៊ុក គឹម លី ឃុបឃិតជាមួយមន្រ្ដីក្រោមឱវាទ ឈ្មោះ យឹម សេន រំលោភយក ដែលបុគ្គល ឈ្មោះ អ៊ុក គឹមលី មានលិខិតធ្វើអំណោយផ្ដាច់មិនប្រក្រតី អោយទៅឈ្មោះយឹម សេន កាលពីថ្ងៃទី១២ខែ ០៤ ឆ្នាំ២០១៦ និងលិខិតកាន់កាប់និង ប្រើប្រាស់ ចេញថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ ដែលត្រូវបានអាជ្ញាធរភូមិទឹកជប់ ឃុំត្រពាំងប្រិយ៍ ធ្វើ លិខិតបដិសេធ ចោលទាំងអស់។
នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ លោក ចៅក្រមលោក អួង វុទ្ធា និងលោកអ៊ុំ សុភក្ដិ ព្រះរាជអាជ្ញារងសាលាដំបូងក្រុងភ្នំពេញ បានកាត់កំបាំងមុខអោយខ្ញុំសងជំងឺចិត្ដ ទៅអោយឈ្មោះអ៊ុក គឹមលី ជាដើមបណ្ដឹង ៦០០០០០០(ប្រាំមួយលានរៀល) និងធ្វើការផាកពិន័យ៣០០០០០០(បីលានរៀល)។
ក្នុងសំនុំរឿងតែមួយ បុគ្គល ពាក់ផ្កាយពី ឈ្មោះអ៊ុក គឹមលី បានប្ដឹងលោកទៅសាលាដំបូងខេត្តឧត្ដរមានជ័យផង និងទៅសាលាដំបូងក្រុងភ្នំពេញផង។ ដោយ ចៅក្រមឈ្មោះ ស៊ឹម ពិចិត្រ និងព្រះរាជអាជ្ញារង ឈ្មោះ គង់ រតនា សាលាដំបូងខេត្តឧត្ដរមានជ័យ បានជំនុំជម្រះ កាត់ក្ដីអោយខ្ញុំ សងជំងឺចិត្ត ទៅអោយ ឈ្មោះអ៊ុក គឹមលី ៤០,០០០០០០ (សែសិបលានរៀល)និងឈ្មោះយឹម សេន ៤០,០០០០០០(សែសិបលានរៀល)និងផាកពិន័យចូលរដ្ឋ ៥០០០០០០រៀល(ប្រាំលានរៀល)ចូលសាវនាការ កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ បច្ចុប្បន្នលោកបានប្ដឹងឧទ្ធរណ៍ហើយ។
«ខ្ញុំបាទជាជនរងគ្រោះដ៍ពិតប្រាកដ ដែលត្រូវបានបុគ្គល ជាយោធាពាក់ផ្កាយពី ឈ្មោះ អ៊ុកគឹមលី និងឈ្មោះ យឹម សេន រំលោភយកដីហើយ ប្ដឹងខ្ញុំបាទអោយសងជំងឺចិត្តបន្ថែមទៀត ពិតជាអយុត្តិធម៌ខ្លាំងណាស់ ព្រោះខ្ញុំបាទមានឯកសារគ្រប់គ្រាន់ និងសាក្សីម្ចាស់ដី សំរាប់ធ្វើអំណះអំណាងផ្លូវច្បាប់»។
យ៉ាងណាក៏ដោយ លោក ប៉ែន នួន រំពឹងថា ឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ ជួយផ្ដល់យុត្តិធម៌ជូនរូបលោក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។