គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ១៨គ្រាប់ ត្រូវបានប្រទះឃើញនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅសល់តាំងពីជំនាន់សង្គ្រាមចំនួន១៨គ្រាប់ ត្រូវបានប្រជាពលរដ្ឋភ្ជួរស្រែប្រទះឃើញនៅចំណុចភូមិតាដួល ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ហើយបានរាយការណ៍ទៅកាន់សមត្ថកិច្ចដើម្បីយកទៅកម្ទេចចោល ជៀសវាងគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។

អាជ្ញាធរ បានឲ្យដឹងថា ប្រជាពលរដ្ឋជាម្ចាស់ស្រែដែលប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅសល់តាំងពីជំនាន់សង្គ្រាមចំនួន១៨គ្រាប់នោះ មានឈ្មោះ ស៊ាំង ចាយ អាយុ៣៥ឆ្នាំ រស់នៅភូមិតាដួល ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ គ្រាប់យុទ្ធភណ្ឌទាំងនោះ មានប្រភេទ DK82 ចំនួន១៥គ្រាប់ ប្រភេទ Mine69 ចំនួន១គ្រាប់ និងប្រភទ 60mm ចំនួន២គ្រាប់។
ប្រពភបន្តថា ក្នុងពេលទទួលបានដំណឹងពីប្រជាពលរដ្ឋនោះ នគរបាលប៉ុស្តិ៍រដ្ឋបាលផ្គាំក៏បានផ្តល់ព័ត៌មានទៅក្រុមស៊ីម៉ាក ដើម្បីចុះដោះគ្រាប់សំណល់សង្គ្រាមទាំងនេះទៅកម្ទេចចោលនៅពេលខាងមុខតែម្តង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។