កម្ពុជា បន្តរកឃើញករណីឆ្លងមេរោគបំប្លែង អូមីក្រុងថ្មី ៣៤នាក់ទៀត ២៧នាក់ ជាករណីឆ្លងក្នុងសហគមន៍!

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នេះ បានប្រកាសថា បានរកឃើញអ្នកឆ្លងវីរុសបំប្លែងថ្មី អូមីក្រុង ចំនួន ៣៤ករណីបន្ថែមទៀត ក្នុងនោះជាករណីនាំចូលពីក្រៅប្រទេស ០៧ករណី និងក្នុងសហគមន៍ ២៧ករណី ខណៈមានជាអ្នកសះស្បើយចំនួន ១៩នាក់ផងដែរ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នេះ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១២ម៉ឺន ១ពាន់ ១៥០នាក់ ក្នុងនោះជាសះស្បើយសរុប ១១ម៉ឺន ៧ពាន់ ២៨៦នាក់ និងស្លាប់សរុប ៣ពាន់ ១៥នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។