មនុស្ស ៨នាក់ របួសធ្ងន់ស្រាល ករណីក្រឡាប់រថយន្ត ១គ្រឿង នៅស្រុកព្រៃនប់
ខេត្តព្រះសីហនុ៖ ករណីក្រឡាប់រថយន្ត ១គ្រឿង នៅតាមផ្លូវថ្មីមហាវិថីរាម ភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីម៉ោងជិត៨យប់ ថ្ងៃ២៦ ខែមករា ឆ្នាំ២០២២ បណ្តាលឲ្យមនុស្សចំនួន ៨នាក់ របួសធ្ងន់ស្រាល។

សមត្ថកិច្ច បានឲ្យដឹងថា រថយន្ដ ១គ្រឿងខាងលើ ម៉ាក TOYOTA TACOMA ពណ៌ស ពាកផ្លាកលេខ ភ្នំពេញ 2AY-4384 បើកបរទិសដៅពីរង្វង់មូលព្រះសិរវៈ ឆ្ពោះទៅរង្វង់មូលព្រះថោង ក្នុងល្បឿនលឿន រួចក៍ជ្រុលចង្កូតទៅខាងឆ្វេងដៃ បុកប៉ះបង្គោលភ្លើង ០១ដើម បណ្ដាលឲ្យក្រឡាប់លើផ្លូវតែម្តង។ មនុស្សទាំង ៨នាក់នោះ របួសធ្ងន់ ៥នាក់ និង៣នាក់ទៀត រងរបួសស្រាល។
ក្រោយពេលកើតហេតុ ជនរងគ្រោះទាំងអស់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។