ដកហូត​គ្រឿងញៀន ១៥​កូន​ថង់ ឃាត់ខ្លួន ២​នាក់ នៅ​ស្រុក​មោងឫស្សី​

​ខេត្តបាត់ដំបង​៖ កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២២ ម្សិលមិញ កម្លាំង​នគរបាល​ស្រុក​មោង​ឬ​ស្សី បាន​ចុះបង្ក្រាប​ករណី​គ្រឿងញៀន នៅ​ចំណុច​ក្រុមទី​០១ ភូមិ​ដុប​ក្រសាំង ឃុំ​ព្រៃតូច ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២​នាក់​។​

​នគរបាល​ជំនាញ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ខាងលើ ឈ្មោះ គី សារ៉ាក់ ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​បឹង​ព្រីង ឃុំ​ព្រៃតូច ស្រុក​មោងឫស្សី និង​ឈ្មោះ ខុម ប៊ុនធឿន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ដំរី ឃុំ​ព្រៃតូច ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។ ចំណែក​វត្ថុតាង​ចាប់បាន​៖ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន ១៥​កូន​ថង់ ដែកកេះ​ចំនួន​១ កញ្ចប់​បារី​ចំនួន​១ ទូរស័ព្ទដៃ​ចំនួន​១​គ្រឿង​។​

​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន ដើម្បី​កសាង​សំណុំរឿង​បញ្ជូនមក​ការិយាល័យ​ជំនាញ អនុវត្តតាម​នីតិវិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close