ទីតាំងសត្តឃាតមាន់មួយកន្លែង នៅខណ្ឌឫស្សីកែវ ត្រូវបិទដំណើរការ ដោយសារជះក្លិនស្អុយ ប៉ះពាល់ដល់ពលរដ្ឋ
ភ្នំពេញ៖ ទីតាំងសត្តឃាតមាន់មួយកន្លែង នៅភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ ត្រូវបានអាជ្ញាធរ ចុះបិទចោលទាំងស្រុង ដោយសារជះក្លិនស្អុយ និងសំឡេងរំខាន ដល់ប្រជាពលរដ្ឋ។
អាជ្ញាធរខណ្ឌឬស្សីកែវ បានឲ្យដឹងកាលពីម្សិលមិញ ថា ក្រោយពីទទួលបានបណ្ដឹងពីប្រជាពលរដ្ឋ អភិបាលខណ្ឌឫស្សីកែវ បានបញ្ជាឲ្យមន្ត្រីជំនាញ ចុះត្រួតពិនិត្យទីតាំងសត្តឃាតមាន់ខាងលើនេះ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២តែម្តង។
គួរបញ្ជាក់ថា ទីតាំងនេះ មានម្ចាស់ឈ្មោះ សុខ សុគន្ធ ដោយសារតែម្ចាស់អាជីវកម្មមិនបានរៀបចំឲ្យបានល្អប្រសើរ ទៅតាមលក្ខណៈស្តង់ដារបច្ចេកទេសជះក្លិនស្អុយ និងបន្លឺសំឡេងរំខានទាំងយប់ទាំងថ្ងៃនោះ ទើបអាជ្ញាធរសម្រេចបិទតែម្ដង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។