វៀតណាម ត្រៀមជាស្រេច ក្នុងការបើកប្រទេសឡើងវិញ

នាយករដ្ឋមន្ត្រីនៃប្រទេសវៀតណាម លោកPham Minh Chinh បាននិយាយថា ដោយសារអត្រាការចាក់វ៉ាក់សាំងខ្ពស់ និងបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងនឹង Covid-19 ឥឡូវនេះ វៀតណាមមាន “ទំនុកចិត្ត” ក្នុងការបើកសកម្មភាពសង្គម និងសេដ្ឋកិច្ចឡើងវិញ។

លោកនាយករដ្ឋមន្ត្រី Chinh បាននិយាយក្នុងកិច្ចប្រជុំជាមួយ អាជ្ញាធរក្នុងទីក្រុង និងខេត្តចំនួន៦៣ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា “ឥឡូវនេះយើងមានមូលដ្ឋានដើម្បីឱ្យមានទំនុកចិត្ត” ។ រហូតមកដល់ពេលនេះ 76.7 ភាគរយនៃចំនួនប្រជាជន 96 លាននាក់របស់ប្រទេសនេះបានទទួលវ៉ាក់សាំងចំនួនពីរ។
យ៉ាងណាក៏ដោយ វៀតណាមនៅតែបន្តឆ្លងប្រចាំថ្ងៃ ជាង១ម៉ឺននាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។