ដកហូតមឹកបកធំ ៦៨គីឡូក្រាម និងទំនិញខូចគុណភាពជិត ៥០គីឡូក្រាម នៅតាមបណ្តោយផ្លូវត្រឡោកបែក

ភ្នំពេញ៖ នាថ្ងៃទី២៦ និង២៧ ខែមករា ឆ្នាំ២០២២ មន្ត្រីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ ដោយសហការជាមួយមន្ត្រី នៃនាយកដ្ឋានមន្ទីរពិសោធន៍ និងមន្ត្រី នៃមន្ទីរពាណិជ្ជកម្មរាជធានី បាននាំយករថយន្តពិសោនធន៍ចល័តផ្នែកម្ហូបអាហារបន្តចុះចុះត្រួតពិនិត្យនូវគ្រឿងឧបភោគ បរិភោគគ្រប់ប្រភេទ ក្នុងភូមិសាស្ត្ររាជធានី មុនឱកាសបុណ្យប្រពៃណីចិន-វៀតណាម មកដល់ ដែលអាជីវការលក់នៅតាមបណ្តោយផ្លូវត្រឡោកបែក ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

គោលបំណង គឺដើម្បីស្វែករកទំនិញមិនមានអនុលោមភាពណាមួយ នៅលើទីផ្សារ ដែលធ្វើឱ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋ ទិញយកទៅបរិភោគ នៅក្នុងគ្រួសារ និងទប់ស្កាត់អំពើមិនសុចរិត ក្នុងធុរកិច្ចទីផ្សារ។
យោងទៅតាមលទ្ធផល មន្ត្រីជំនាញ បានរកឃើញមិនមានអនុលោមភាពលើមឹកបកធំចំនួន ៦៨គីឡូក្រាម និងទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ៤១.៩៥គីឡូក្រាម។ ទំនិញទាំងអស់ត្រូវបានដកហូតមករក្សារទុក ដើម្បីធ្វើការកម្ទេចចោល និងពិន័យដល់ម្ចាស់ទំនិញផងដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។