ក្នុងឆ្នាំ២០២១! កម្ពុជា នាំចេញកៅស៊ូជាង ៣៧ម៉ឺនតោន រកចំណូលបានជាង ៦១០លានដុល្លារ

ភ្នំពេញ៖ ក្នុងឆ្នាំ២០២១ កន្លងទៅនេះ កម្ពុជា បាននាំចេញផលិតផលកៅស៊ូជាង ៣៧ម៉ឺនតោន រកចំណូលបានជាង ៦១០លានដុល្លារ នេះបើតាមរបាយការណ៍ពីអគ្គនាយកដ្ឋានកៅស៊ូ ដែលបានរៀបចំបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើក ទិសដៅអនុវត្តបន្ត ឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

យោងលើរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ បានបង្ហាញឲ្យឃើញថា៖ -គិតត្រឹមឆ្នាំ២០២១ មានផ្ទៃដីកៅស៊ូសរុបជាង ៤០៤ ០៤៤ហ.ត (កៅស៊ូឧស្សាហកម្ម ២៤០ ៣៤៦ហ.ត កៅស៊ូគ្រួសារ ១៦៣ ៦៩៣ហ.ត) ផៃ្ទដីកៅស៊ូចៀរជ័រ ៣១០ ១៩៣ ហ.ត។
-ផលិតផលកៅស៊ូស្ងួត សម្រេចបានចំនួនជាង ៣៦៨,០០០តោន (១ ១៨៦ គ.ក្រ/ហ.ត)។
-ចំណូលសរុបចំនួនប្រមាណ ៦១២,៣លានដុល្លារ (១ ៦៦៦ដុល្លារ/តោន)។
-កម្ពុជាមានរោងចក្រ-សិប្បកម្មកែច្នៃកៅស៊ូចំនួន ១៦៨ ស្ថិតក្នុងខេត្តចំនួន១១។ នាំចេញផលិតផលកៅស៊ូប្រមាណជាង ៣៧ម៉ឺនតោន ទទួលចំណូលជាថវិកាបានប្រមាណជាង ៦១០លានដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូបានជាង ១,៥លានដុល្លារ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។