ឆ្កែព្រៃ ជិតផុតពូជនៅលើពិភពលោក បង្ហាញវត្តមាននៅកម្ពុជា
ឆ្កែព្រៃ ត្រូវថតបានដោយ Camera trap កាលពីពេលថ្មីៗនេះ ក្នុងតំបន់ការពារធម្មជាតិ។ សត្វប្រភេទនេះមានវត្តមាននៅភូមិភាគឦសាន ភាគនិរតី និងភាគខាងជើងនៃប្រទេសម្ពុជា។

ឆ្កែព្រៃ (ឈ្មោះអង់គ្លេស៖ Dhole ឈ្មោះវិទ្យាសាស្ត្រ៖ Cuon alpinus)។ ឆ្កែព្រៃមានមាឌធំជាងឆ្កែចចក មានសម្បុរក្រហមត្នោត និងកន្ទុយសំពោងវែងជាងកន្ទុយឆ្កែចចក នៅចុងកន្ទុយមានសម្បុរខ្មៅឯត្រចៀករាងខ្លី និងមូលនៅផ្នែកខាងមុខ។
ឆ្កែព្រៃជាសត្វចូលចិត្តរស់នៅជាហ្វូងដូចឆ្កែចចកដែរ និងមានវិសាលភាពទីជម្រកធំចាប់ពីប្រភេទព្រៃគម្ពោតក្រាស់ រហូតដល់ព្រៃខ្ពស់ៗនៅវាលទំនាប និងព្រៃល្បោះ។ ចំណីរបស់វាមានដូចជា ខ្ទីង ឈ្លូស ប្រើស ជ្រូកព្រៃ និងសត្វតូចៗដទៃទៀត ពិសេសជាងនេះ វាមានសមត្ថភាពដណ្តើមចំណពីខ្លាធំ និងខ្លារខិនបានទៀតផង។
ឆ្កែព្រៃជាប្រភេទសត្វមានដោយកម្រ និងត្រូវបានចុះក្នុងបញ្ជីក្រហម IUCN (EN) ជាប្រភេទជិតផុតពូជនៅលើពិភពលោក។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។