ប្រទេសថៃ ផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក រាលដល់ខេត្តចំនួន១៣!

រដ្ឋមន្ត្រីក្រសួងកសិកម្មថៃ លោក Chalermchai Srion បានទទួលស្គាល់ថា ជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF) ឥឡូវនេះ បានរីករាលដាលដល់ខេត្តចំនួន១៣ របស់ប្រទេសថៃ នៅភាគកណ្តាល ភាគឦសាន និងភាគខាងត្បូង រួមទាំងទីក្រុងបាងកក ផងដែរ នេះបើតាមការចេញផ្សាយរបស់ Thaipbs នាថ្ងៃទី២៧ មករា ២០២២។

លោក បានបន្តថា នាយកដ្ឋានអភិវឌ្ឍន៍បសុសត្វ នឹងស្វែងរកការប្រឹក្សាពីភាគីចិន និងវៀតណាម អំពីវិធីដែលពួកគេ បានទទួលជោគជ័យ ក្នុងការដោះស្រាយជំងឺដូចគ្នានេះ នៅថ្ងៃទី៣ ខែកុម្ភៈ ខាងមុខ។
លោក Chalermchai បានដកស្រង់ការរកឃើញបែបនេះ របស់គណៈកម្មាធិការទទួលបន្ទុកបង្ការ គ្រប់គ្រង និងលុបបំបាត់ជំងឺ ASF ដែលប្រមូលបានក្នុងអំឡុងពេលត្រួតពិនិត្យ ដែលបានធ្វើឡើងរវាងថ្ងៃទី១០ និងថ្ងៃទី២៥ ខែមករា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។