សំពោច​ក​លឿង កំពុង​រស់នៅ ក្នុង​តំបន់ការពារធម្មជាតិ​កម្ពុជា​

សំពោច​ក​លឿង​(​ឈ្មោះ​អង់គ្លេស​៖ Yellow-throated Marten ឈ្មោះ​វិទ្យាសាស្ត្រ​៖ Martes flavigula)​។​ ​សំពោច​ក​លឿង​ មាន​រូបរាង​ប្រហាក់ប្រហែល​នឹង​សំពោច​ដែរ ប៉ុន្តែ​ស្តើង​ទ្រវែង​បន្តិច​។

​នៅក្នុង​ប្រទេស​កម្ពុជា វា​មាន​ពណ៌​ប្រែប្រួល​ទៅតាម​តំបន់​ផ្សេងៗ​ដែល​វា​រស់នៅ ដូចជា​នៅ​ភូមិភាគ​និរតី ពួកវា​មាន​ដងខ្លួន​ស្ទើរ​ទាំងមូល​ណ​ព៌​លឿង រីឯ​នៅ​ភូមិភាគ​ខាងកើត ពួកវា​មាន​ពណ៌​លឿង​តែ​នៅត្រង់​ក និង​ពោះ​ប៉ុណ្ណោះ ហើយ​ដងខ្លួន​មាន​ពណ៌​ត្នោត​។ ជាទូទៅ វា​មាន​ពណ៌​លឿង​ជានិច្ច ទោះបី​វា​រស់នៅ​ទីកន្លែង​ផ្សេងៗ​គ្នា​ក៍ដោយ​។

​សត្វ​ប្រភេទ​នេះ​អាច​រស់នៅក្នុង​ទីជម្រក​គ្រប់​ប្រភេទ ប៉ុន្តែ​វា​ចូលចិត្ត​រស់នៅក្នុង​តំបន់​ព្រៃស្រោង​ជាងគេ ហើយ​វា​អាច​ឡើងដើមឈើ​បាន​យ៉ាង​លឿន​។ ចំណីអាហារ​របស់​វា​មានដូចជា កំប្រុក ស៊ុត ពស់ បង្គួ​យ កង្កែប សត្វល្អិត ផ្លែឈើ ឬ​ទឹកឃ្មុំ​ផងដែរ​។ ​សំពោច​ក​លឿង ស្ថិតនៅក្នុង​ក្រុម​ប្រភេទ​មាន​ដោយ​បង្គួរ និង​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN (LC) ជា​ប្រភេទ​ងាយ​រងគ្រោះថ្នាក់​តិចតួច​៕

https://fb.watch/aT1LBCEaRd/

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close