ក្រសួង​ធនធានទឹក អាចមាន​ភ្លៀង​ធ្លាក់​ពី​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​, ចាប់ពី​ថ្ងៃទី​២-៨ ខែកុម្ភៈ ឆ្នាំ​២០២២!

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ បានចេញ​សេចក្តីជូនដំណឹង​ពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​២-៨ ខែកុម្ភៈ ឆ្នាំ​២០២២​។​

​ក្រសួង​បាន​ឲ្យ​ដឹងថា ក្នុងអំឡុង​មួយ​សប្តាហ៍​ខាងមុខនេះ ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ទទួល​ឥទ្ធិពល​ដូចតទៅ​៖
* ពីថ្ងៃ​ទី​២-៣ ខែកុម្ភៈ ឥទ្ធិពល​ទ្រនុង​សម្ពាធ​ខ្ពស់ (​ចិន​) ក្នុង​កម្រិត​ខ្សោយ​
* ពីថ្ងៃ​ទី​៤-៦ ខែកុម្ភៈ មានការ​កើតឡើង​នូវ​ឥទ្ធិពល​ពីរ​ស្របគ្នា ពី​ទ្រនុង​សម្ពាធ​ខ្ពស់​ចិន និង​ខ្យល់មូសុង​ឦសាន​ក្នុង​កម្រិត​មធ្យម​
* ពីថ្ងៃ​ទី​៧-៨ ខែកុម្ភៈ ឥទ្ធិពល​ពី​សម្ពាធ​ទាប (​ឥណ្ឌូនេស៊ី​) ក្នុង​កម្រិត​ខ្សោយ​
​ស្ថានភាព​បែបនេះ​នឹងធ្វើ​ឲ្យ​៖

១៖ បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៦ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣២-៣៥ °C
* អាចមាន​ភ្លៀង​ធ្លាក់​ជា​អន្លើរ ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម ។ ដោយឡែក​នៅ​ថ្ងៃទី​៥-៦ ខែកុម្ភ​: សី​តុ​ណ្ណ​ភាព​អប្បបរមា អាច​ពី​១៩-២២°C គួបផ្សំ​និង​ខ្យល់​ក្នុង​ល្បឿន​មធ្យម ។​

២៖ បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៦ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣១-៣៤ °C
* អាចមាន​ភ្លៀង​ធ្លាក់​ជា​អន្លើរ ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម ។ ដោយឡែក​នៅ​ថ្ងៃទី​៥-៦ ខែកុម្ភ​: សី​តុ​ណ្ណ​ភាព​អប្បបរមា អាច​ពី​១៨-២១°C គួបផ្សំ​និង​ខ្យល់​ក្នុង​ល្បឿន​ពី​មធ្យម​ទៅ​ខ្លាំង ។​

៣៖ តំបន់​មាត់សមុទ្រ​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២២-២៥ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ២៩-៣២ °C
* អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close