រថយន្ត​ថ្មី Toyota ២៥៨​គ្រឿង ចូលមក​កម្ពុជា តាម​ច្រក​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ ដោយ​សុវត្ថិភាព​

​ខេត្ត​ព្រះសីហនុ​៖ មន្ត្រី​កំពង់ផែ​ស្វ​យ​ត័​ក្រុងព្រះសីហនុ​ឲ្យ​ដឹងថា នាវា​ដឹក​រថយន្ត​ប្រភេទ RORO ឈ្មោះ Astral Ace បាន​ចូល​ចត​ដោយ​សុវត្ថិភាព នៅ​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​កម្ពុជា កាលពី​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២២​។​

​បើតាម​មន្ត្រី​កំពង់ផែ បញ្ជាក់ថា នេះ​ជា​ប្រវត្តិសាស្ត្រ​ថ្មី និង​ជា​លើក​ទី​២​ហើយ ក្នុងការ​នាំចូល​រថយន្ត​ថ្មី​របស់​ក្រុមហ៊ុន Toyota (Cambodia) Co. Ltd មាន​ចំនួន​ច្រើន​រហូតដល់ ២៥៨ គ្រឿង តាម​មាត់ច្រក​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close