អាជ្ញាធរ​ជាតិ​អប្សរា កំពុង​រៀបចំ​វង់​ទស្សនា​ថ្ងៃ​លិច​នៅ​ប្រាសាទភ្នំក្រោម​

​នៅ​រមណីយដ្ឋាន​អង្គរ បើ​និយាយ​ពី​គោលដៅ​ទស្សនា​ថ្ងៃ​រៀប​លិច នោះគេ​នឹង​ស្គាល់​ច្បាស់​ពី​ប្រាសាទភ្នំបាខែង​។ តែ​ដើម្បី​ជម្រុញ​គោលដៅ​ទស្សនា​ថ្ងៃ​រៀប​លិច​ឱ្យ​កាន់តែច្រើន និង​ផ្តល់នូវ​ទេសភាព​ថ្ងៃ​រៀប​លិច​ប្លែកៗ អាជ្ញាធរ​ជាតិ​អប្សរា បានរៀបចំ​ទីតាំង​ថ្មីៗ​បន្ថែមទៀត​មួយចំនួន​។

​ជាក់ស្ដែង អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​រៀបចំ​វង់​ទស្សនា​ថ្ងៃ​រៀប​លិច​មួយ​បន្ថែមទៀត​នៅ​រមណីយដ្ឋាន​ប្រាសាទភ្នំក្រោម​ដែល​នៅជាប់​បឹង​ទន្លេសាប ព្រោះ​នៅ​ទីនោះ​ភ្ញៀវ​ទេចរ​អាច​មើលឃើញ​នូវ​ទិដ្ឋភាព​ស្រស់ស្អាត​អមដោយ​វាលស្រែ និង​ផ្ទៃ​ដីព្រៃ​លិច​ទឹក​ដាច់​កន្ទុយភ្នែក​នៃ​បឹង​ទន្លេសាប​។

​លោក សេង សុធា​រ៉ា អនុប្រធាន​អភិវឌ្ឍន៍​ទេសចរណ៍​អង្គរ លើកឡើងថា ក្នុងការ​រៀបចំ​វង់​ទស្សនា​ថ្ងៃ​លិច អាជ្ញាធរ​ជាតិ​អប្សរា​បាន​កែលម្អ​បរិស្ថាន លើកកម្ពស់​សោភ័ណភាព​ជុំវិញ​ប្រាសាទ រៀបចំ​ផ្លូវ​ដើរ​ជុំវិញ​ប្រាសាទ ដាក់​ស្លាក​សញ្ញា​បង្ហាញ​ទិស ដាក់​បង្គោល​ខ្សែការពារ​សុវត្ថិភាព រៀបចំ​ផ្ទាំង​ព័ត៌មាន​ស្តីពី​ប្រាសាទ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close