វៀតណាម ចាយលុយ ៦.៤៩​ពាន់​លាន​ដុល្លារ សាងសង់​ផ្លូវ​ល្បឿន​លឿន​ធំៗ​ចំនួន​១២ នៅក្នុង​ឆ្នាំនេះ

​វៀតណាម​៖ ការងារ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ធំៗ​មួយចំនួនទៀត នៅ​ប្រទេស​វៀតណាម នឹង​ដំណើរការ នៅ​ឆ្នាំ​២០២២​នេះ ភាគច្រើន​នៅ​ភាគខាងត្បូង នេះ​បើតាម​ការចេញផ្សាយ​រប​ស់ VN express​។​

​ប្រភព​ថា រដ្ឋសភាជាតិ​វៀតណាម ទើបបាន​អនុម័ត​លើ​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ចំនួន​១២ ពី​ខាងជើង ទៅខាង​ត្បូង ដែលមាន​ចម្ងាយ​សរុប ៧២៩​គីឡូម៉ែត្រ​។

​ផ្លូវ​ល្បឿន​លឿន​ទាំង​១២​នេះ នឹងមាន​តម្លៃ​សរុប ១៤៧​ទ្រី​លាន​ដុង ( ៦.៤៩​ពាន់​លាន​ដុល្លារ ) ដោយ​ត្រូវ​ចំណាយ​ថវិកា​រាជរដ្ឋាភិបាល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close