អាមេរិក​៖ បាញ់ប្រហារ​នៅ​សាលារៀន ស្ថិតនៅ​ភាគ​ខាងកើត​ស្លាប់​៣​នាក់​

​នៅ​ថ្ងៃទី ១​ខែកុម្ភៈ​(​ពេលវេលា​អាមេរិក​) មាន​ករណី​បាញ់ នៅក្នុង​រដ្ឋ Virginia និង​រដ្ឋ Minnesota បណ្តាល​ឲ្យ​ប៉ូលិស​ម្នាក់​និង​សិស្ស​ម្នាក់​ស្លាប់​។​

​នៅលើ​បណ្ត​ញ​សង្គម Twitter ប៉ូលិស​រដ្ឋ Virginia បាន​ឲ្យ​ដឹងថា មាន​ករណី​បាញ់ប្រហារ​នៅ​សាលា Bridgewater ក្នុង​ទីក្រុង Bridgewater នៅក្នុង​រដ្ឋ Virginia ។ ជនដៃដល់​បាន​បាញ់ប្រហារ​ទៅលើ​កម្លាំង​ប៉ូលិស និង​សន្តិសុខ​នៅ​សាលា ។ ជនដៃដល់​បាន​រត់គេចខ្លួន​ចេញពី​កន្លែងកើតហេតុ ប៉ុន្តែ​ត្រូវ​កម្លាំង​សន្តិសុខ​ស្វែងរក​ចាប់ខ្លួនបាន​។​

​ក្នុង​ថ្ងៃ​ជាមួយគ្នានេះដែរ មាន​ករណី​បាញ់ប្រហារ កើតឡើង​នៅ​ខាងក្រៅ​សាលារៀន​ក្នុង​ទីក្រុង Richfield រដ្ឋ Minnesota ស្ថិតនៅ​ភាគ​កណ្តាល​អាមេរិក បណ្តាល​ឲ្យ​សិស្សសាលា​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត​រងរបួស​។ នៅក្នុង​សាលា​នោះ​មាន​សិស្ស​ប្រមាណ ២០០​នាក់​តាំងពី​កុមារដ្ឋាន​ឡើងទៅ​។ កម្លាំង​សន្តិសុខ​បាន​រកឃើញ​សិស្ស​២​នាក់ រង​ការបាញ់ប្រហារ នៅ​ក្រៅរបង​សាលារៀន ហើយ​ជនដៃដល់​បាន​គេចខ្លួនបាត់​។ សិស្ស​រងរបួស​ទាំងពី​រនា​ក់បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ក្នុងនោះ​មាន​សិស្ស​ម្នាក់​ស្លាប់​។​

​អំពើហិង្សា​ពាក់ព័ន្ធ​កាំភ្លើង​នៅតែ​ជា​បញ្ហា​ក្តី​នៅ​ទូទាំង​អាមេរិក ។ ប្រធានាធិបតី ចូ​បៃ​ឌិន បាន​ខិតខំ​ជំរុញ ឲ្យ​រដ្ឋសភា​អនុម័ត​វិធានការ​តឹងតែង​បន្ថែមទៀត ក្នុងការ​គ្រប់គ្រង ការប្រើប្រាស់​កាំភ្លើង​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close