អូមីក្រុង៖ កម្ពុជា បន្តរកឃើញថ្មី ៤៨នាក់ទៀត ករណីឆ្លងក្នុងសហគមន៍មាន ៤០នាក់!
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានប្រកាសថា បានរកឃើញអ្នកឆ្លងវីរុសបំប្លែងថ្មី អូមីក្រុង ចំនួន ៤៨ករណីបន្ថែមទៀត ក្នុងនោះជាករណីនាំចូលពីក្រៅប្រទេស ០៨ករណី និងក្នុងសហគមន៍ ៤០ករណី ខណៈមានជាអ្នកសះស្បើយចំនួន ៩៥នាក់ផងដែរ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២នេះ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១២ម៉ឺន ១ពាន់ ៤៣៨នាក់ ក្នុងនោះជាសះស្បើយសរុប ១១ម៉ឺន ៧ពាន់ ៧២៨នាក់ និងស្លាប់សរុប ៣ពាន់ ១៥នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។